Monday, February 20, 2012

កុមារ​ត្រូវការ​ទឹក​ប៉ុន្មាន​ក្នុង​មួយថ្ងៃ​?

ទឹកជា​កត្តា​សំខាន់បំផុត​របស់​សរី​រា​ង្គ ។ មាតា បិតា​ជាច្រើន​តែងតែ​អត្តនោម័តិ​ក្នុងការ​ផ្គត់ផ្គង់​ទឹក​ឱ្យ​កុមារ ដោយ​មិនដឹងថា​រឿង​នោះ​មាន​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​កូន​ខ្លួន ។​

​     ​ប្រសិន​គ្មាន​ទឹក កោសិកា​សរីរាង្គ​នឹងមិន​គង់វង្ស ហើយ​ផ្នែក​ទាំងឡាយ​នឹង​គ្មាន​សកម្មភាព ។ ក្នុងករណីបាត់បង់​ទឹកជា​ច្រើន បណ្តា​ផ្នែក​សរីរាង្គ ដូចជា​តម្រងនោម និង​ខួរក្បាល នឹងមិន​ធ្វើ​សកម្មភាព​បាន​ត្រឹមត្រូវ ។​


​    ​សរីរាង្គ​កម្ចាត់​ទឹក​ចេញ​តាមរយៈ " ផ្លូវ "​មួយចំនួន ដូចជា ​ផ្លូវដង្ហើម ដកដង្ហើម​បែកញើស ប្រព័ន្ធ​រំលាយ​អាហារ និង​តម្រងនោម នឹង​កម្ចាត់​ចោល​ទឹក​សល់​តាមរយៈ​ទឹកមូត្រ ។​

​    ​​បរិមាណ​ទឹក​ចាំបាច់​សម្រាប់​កូន​អ្នក​ក្នុង​មួយថ្ងៃ​

​     ​កុមារ​ត្រូវការ​ផឹកទឹក​ប្រមាណ ៥០-៦០​មិ​ល្លី​លីត្រ​សម្រាប់​មួយ​គីឡូក្រាម​ទម្ងន់​សរីរាង្គ ។ ឧទាហរណ៍ ប្រសិនបើ​កូន​របស់​អ្នក​ទម្ងន់​២៥​គីឡូក្រាម នោះ​បរិ​មាណទឹក​កុមារ​ត្រូវការ គឺ​ប្រមាណ​១,៥​លីត្រ​ក្នុង​មួយថ្ងៃ ។ ហើយបរិមាណ​ទឹក​ចាំបាច់​ត្រូវបាន​បង្កើន​ឡើង​ក្នុងករណី​មួយចំនួន ដូចជា​កុមារ​បែកញើស​ច្រើនពេក​ក្រោយពេល​ហាត់ប្រាណ ឬ​នៅពេល​ធាតុអាកាស​ក្ដៅ​ខ្លាំង​។​

​    ​ក្នុងករណី​កុមារ​កើត​ជំងឺ​មួយចំនួន ដូចជា​រាករូស នោះ​តម្រូវការ​ទឹក​របស់​សរីរាង្គ​កុមារ​ត្រូវ​កើនឡើង ព្រោះពេលនេះ​សរីរាង្គ​កុមារ​កំពុង​បាត់បង់​បរិមាណ​ទឹក​និង​សារជាតិ​រ៉ែ​ យ៉ាងច្រើន ។​

​    ​​ប្រការ​មួយចំនួន​ដែល​មាតា បិតា​ត្រូវ​ដឹង​

​     ​អ្នក​បានដឹងថា ៦០-៧០​ភាគរយ​សរីរាង្គ​រប​ស់​កូន​អ្នកជា​ទឹក ​ក្រោយពេល​កុមារ​មាន​អាយុ​បាន​ពីរ​ឆ្នាំ ។ ហើយអត្រា​នេះ​នៅ​ខ្ពស់ជាង​ក្នុង​ប៉ុន្មាន​ខែ​ដំបូង​ពេល​កុមារ​ទើប​កើត​គឺ​៧៥ ​ភាគរយ ។ ប្រការនេះ​សបញ្ជាក់​ថា ទឹកជាវត្ថុ​ចាំបាច់​បំផុត​សម្រាប់​សរីរាង្គ ពិសេស​ចំពោះ​សរីរាង្គ​កំពុង​រីកចម្រើន​របស់​កុមារ ។ អាស្រ័យហេតុនេះ មាតា បិតា ចូរ​ចងចាំ​ថា រាល់ថ្ងៃ​កុំ​ភ្លេច​ផ្គត់ផ្គង់​ទឹក​ឱ្យ​សរីរាង្គ​កុមារ ព្រោះ​វា​នឹង​ជួយ​កូន​អ្នក​រក្សាបាន​សុខភាព​រាងកាយ និង ស្មារតី​ល្អប្រសើរ ។ អ្នក​ត្រូវ​ប្រាកដថា កូន​របស់​អ្នកជា​និច្ចកាល​ផឹកទឹក​គ្រប់គ្រាន់​សម្រាប់​មួយថ្ងៃៗ និង​ត្រូវ​បង្កើន​បរិមាណ ទឹក​ពេល​កុមារ​មាន​សកម្មភាព​រាងកាយ​ច្រើន​និង​នៅ​ខែ​ក្តៅស្អុះ​ស្អាប់ ៕(CEN)

Comments system

Disqus Shortname