មនុស្សប្រមាណជាង ២០០នាក់ ដោយក្នុងនោះមាន ក្រុមនិស្សិត សាស្ត្រាចារ្យ
និងបុគ្គលិកសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ តំណាងឱ្យ៧.០០០នាក់
បានដាក់លិខិតស្នើសុំដើរដង្ហែរក្បួន នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១២ខាងមុខ
នេះ ដោយធ្វើដំណើរពីសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ឆ្ពោះទៅគេហដ្ឋានរបស់
សម្តេចតេជោក្បែរ វិមានឯករាជ្យ ក្នុងគោលបំណង នាំយកលិខិតទៅជូន ដោយផ្ទាល់
ដើម្បីស្នើសុំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា មេត្តាផ្តល់យុត្តិធម៌ជូនលោកស្រី ទេព កុលាប
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ និងលោកហេង ឈាង ជាស្វាមី
នេះបើយោងតាមសម្តី ក្រុមតំណាងនិស្សិត បុគ្គលិក និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិបានថ្លែងថា អ្វីដែលពួកគេធ្វើនេះ គឺមានជំនឿយ៉ាងមុតមាំថា មានតែសម្តេចតេជោម្នាក់គត់ប៉ុណ្ណោះ ដែលផ្តល់យុត្តិធម៌ជូនលោកស្រីទេព កុលាប និងលោកហេង ឈាង ជាស្វាមីបាន ព្រោះ មានលិខិតមួយលើកជាពីរលើកហើយ ដែលពួកគេបានបញ្ជូនទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសុំសម្តេចមេត្តាជួយអន្តរាគមន៍ឱ្យមានយុត្តិធម៌ តាមផ្លូវច្បាប់ ព្រោះរឿងក្តីនេះពួកគេដែលជាអ្នកច្បាប់ដែរ យល់ឃើញថា ការអនុវត្តន៍របស់តុលាការគ្មានយុត្តិធម៌ទេ ។ ដោយសង្ស័យថា បណ្តាលិខិតមុនៗប្រហែលជាមិនបានទៅដល់សម្តេចតេជោ ជាទីគោរព និងជាទីសង្ឃឹមដ៏ខ្ពង់ខ្ពស់ឡើយ ទើបស្ងប់ស្ងាត់បែបនេះ ។ ព្រោះការរង់ចាំទទួលយកយុត្តិធម៌ មួយថ្ងៃដូចមួយឆ្នាំ ។
ប្រការសង្ស័យថា លិខិតមុនៗប្រហែលជា ទើនៅទីណាមួយហើយនោះ ទើបពួកគេ ពេលនេះបានធ្វើលិខិតសុំច្បាប់ទៅសាលារាជធានីភ្នំពេញ ដើម្បីឱ្យតំណាង២០០នាក់ ហែជាក្បួនដំណើរមួយ នាំយកលិខិតនោះឆ្ពោះទៅគេហដ្ឋានសម្តេចតេជោដោយផ្ទាល់តែម្តង ដែលពួកគេអះអាងថា នៅពេលបានជូន លិខិតដល់សម្តេចតេជោហើយ ពួកគេនឹងបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ។