Tuesday, February 21, 2012

សណ្ឋា​គារ​​អង់​គ្លេ​ស​​​គំ​រាម​ប្តឹង​​​​​រាជ​វង្ស​​​ប្រទេស​​​​​កា​តា​​​ពី​​បទ​មិន​​​បង់​​ថ្លៃ​​​​ឈ្នួល​បន្ទប់​​​​​ជាង​​5សែន​ផោន

ទី​ភ្នាក់​ងារ​​ព័ត៌​មាន​​បរ​​ទេស​​​​កាល​ពី​ថ្ងៃ​ទី​ ​​១៨​ កុម្ភៈ​ ​​ផ្សាយ​​ឱ្យ​ដឹង​ថា ​មេ​ធាវី​​នៅ​សណ្ឋា​គារ​​«វ៉ាយ​​ហេម​​ហ្រេ្គន​​»​​កម្រិត​ផ្កាយ​​​៥​​ ក្នុង​ទី​ក្រុង​​ឡុង​​ ប្រទេស​អង់​គ្លេស​​​ ត្រៀម​ប្តឹង​ព្រះ​អង្គ​ម្ចាស់ស៊ីក​ថា​ឡាល ​ប៊ីន​ ​អា​​ម៉េដ អាប់​​ឌុលឡា ​អាល់​​ថានី ព្រះ​រាជ​វង្ស​​នៃ​
ប្រទេស​​កាតា​​ ក្រោយ​ពី​ជួល​បន្ទប់​ដ៏​ប្រណីត​​​​​ជា​ច្រើន​​បន្ទប់​​ស្នាក់​នៅ​ក្នុង​រយៈ​ ពេល​ជាង​​១៨​ខែ​ ហើយ​​​ចាក​ចេញ​​​ទៅ​ដោយ​មិន​​បង់​ប្រាក់​​ឈ្នួល ។
​ខាង​ផ្នែក​សណ្ឋា​​គារ​​បង្ហើប​​ឱ្យ​ដឹង​ថា ​​ថ្លៃ​ឈ្នួល​​បន្ទប់​​ទាំង​អស់​​​៣.៥០០​ផោន​ក្នុង​មួយ​យប់​​ រួម​ទាំង​​បន្ទប់​​ពិសេស​(VIP)​ សរុប​ព្រះ​អង្គ​​ម្ចាស់​​ស៊ី​ក ​​ត្រូវ​ចំ​ណាយ​ថ្លៃ​ឈ្នួល​​បន្ទប់​​ចំនួន​​៥៣១.៨០៧​​ផោន​ ។ ​ព្រះ​អង្គ​ម្ចាស់​​​​ធ្លាប់​​បញ្ជូន​​មូល​​​ប្ប​ទាន​​​ប័ត្រ​​បង់​ថ្លៃ​​ បន្ទប់​ចំនួន​​​៣​សន្លឹក​ ប៉ុន្តែ​​មិន​អាច​​​បើក​​ប្រាក់​បាន​​ ខណៈ​ពេល​​មេ​ធា​វី​បាន​ផ្ញើ​សារ​លិខិត​​ទៅ​គំ​រាម​​ប្តឹង​​​​កាល​ពី​​២​ ឆ្នាំ​មុន​ ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​​រូប​នេះនៅ​មិន​ទាន់​​ដោះ​​ស្រាយ​​បំណុល​នេះ​​ រហូត​​ដល់​​ពេល​បច្ចុ​ប្ប​ន្ន​ ជា​ហេតុ​ធ្វើ​ឱ្យ​​​សណ្ឋា​គារ​សម្រេច​ចិត្ត​​ប្តឹង​​​​​ក្នុង​រយៈ​​ពេល​​​២​ សប្តាហ៍​​ខាង​មុខ​ ។​
ព្រះ​អង្គ​ម្ចាស់​​​ស៊ីក​ អាល់​​ថានី​ ជា​​រាជ​​វង្ស​​នៃ​ប្រទេស​​កាតា​​​​ ជា​សេដ្ឋី​ប្រេង​ ដោយ​ព្រះ​បិ​តា​របស់​​​ព្រះ​អង្គ​បាន​​សោយ​ទិវង្គតនៅក្នុង​ឆ្នាំ​​​២០០៧ ​និង​បន្សល់​ទុក​​កេរមរតក​​ដល់​បុត្រា​-បុត្រី​​​ទាំង​​​៣៣​​​អង្គ​ និង​​មហេ​សី​​​៤អង្គ​​​ដល់​ទៅ​​​៧ពាន់​លាន​ផោន​ ខណៈ​ពេល​ព្រះ​អង្គ​ម្ចាស់​​​​ស៊ី​ក​​អាល់​ថានី ​ទទួលបាន​​កេរ​មរតក​​ចំនួន​៤០០​លាន​ផោន​ ៕(kohsantepheap)

Comments system

Disqus Shortname