យុវជនម្នាក់បានរងរបួសដេកនៅនឹងដី
ឯម្នាក់ទៀតរងរបួសស្រាលបែកមាត់
ដោយសារតែម៉ូតូ១គ្រឿងបើកមកពីក្រោយបុកពេញទំហឹងខណៈពួកគេ
កំពុងជិះម៉ូតូតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ។ ហេតុការណ៍នេះ
បានកើតឡើងនៅខាងកើតស្ដុបផ្សារដីហុយ កាលពីវេលាម៉ោង១០
និង៣០នាទីយប់ថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១២
ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សាក្សីនៅកន្លែងកើតហេតុនិយាយថា
យុវជនទាំង២នាក់ ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ
តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីពីលិចទៅកើត
លុះមកដល់ចំណុចខាងលើក៏មានរថយន្ដកាមរីស៊េរី៩១មួយគ្រឿងបើកប
ញ្ច្រាសទិសគ្នាបានបត់ឆ្វេងចូលផ្ទះរបស់គេ ។
ពេលនោះយុវជនជាអ្នកបើកម៉ូតូបានជាន់ហ្វ្រាំងបន្ថយល្បឿន
ក៏ត្រូវម៉ូតូហុងដាឌ្រីមសេ១២៥ ដែលបើកក្នុងល្បឿនលឿន
មកពីក្រោយបុកបណ្តាលឱ្យដួលរងរបួសតែម្ដង ។
ក្រោយហេតុការណ៍កើតឡើង ម៉ូតូហុងដាឌ្រីម
និងរថយន្តបានបើកហួសទៅមុខទៀតបាត់អស់ទៅ
ចំណែកជនរងគ្រោះត្រូវបានរថយន្ត
សង្គ្រោះមួយគ្រឿងដឹកទៅកាន់មន្ទីរពេទ្យ ៕
សង្គ្រោះមួយគ្រឿងដឹកទៅកាន់មន្ទីរពេទ្យ ៕