Saturday, November 3, 2012

ប៉ុប ពី ​បក​ស្រាយ ​រឿង​ធ្លាយ​រូប​អាក្រាត

តារា​សម្ដែង​កែ​ភេទ​ពី​ប្រុស​មក​ជា​ស្រី​ ប៉ុប ពី បាន​ចេញ​មុខ​បក​ស្រាយ​ចំពោះ​ការ​ធ្លាយ​ចេញ​រូប​ភាព​អាក្រាត​កាយ​របស់​នាង​ បន្ទាប់​ពី​រូប​នោះ​ត្រូវ​បាន​គេ​បង្ហោះ​ពេញ​បណ្ដាញ​សង្គម Facebook។

ការ​ចេញ​មុខ​បក​ស្រាយ​ របស់​តា​រា​សម្ដែង និង​ជា​ពិធីករ ប៉ុប​ពី នា​ពេល​នេះ ក្រោយ​រូប​ថត​អាក្រាត​កាយ​របស់​នាង បាន​លេច​ធ្លាយ​លើ​បណ្ដាញ Facebook កាល​ពី​ពាក់​កណ្ដាល​ខែ​មុន(តុលា)នេះ ព្រមទាំងបានធ្វើ​ទស្សនិកជន ក៏​ដូច​ជា​អ្នក​គាំទ្រ កើត​រឿងក្ដៅ​ក្រហាយ ប្រើ​ពាក់​អសុរោះ​មួយ​ចំនួន ​ព្រោះ​តែ​គេ​យល់ថា​រូប​ស្រាត​ននល​គក​របស់នាងនោះ​ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ស្ត្រី​ខ្មែរ។
ពាក់ ​ព័ន្ធ​នឹង​បញ្ហា​នេះ តារា​សម្ដែង​កែ​ភេទ និង​ជា​ពិធី​ករ​រូប​នេះ​ បាន​អះ​អាង​ថា​ រូប​ភាព​ដែល​គ្មាន​សំលៀក​បំពាក់​ក្រាល​គ្រង​សូម្បី​តែ​បន្តិច​នោះ​ ជា​រូប​ភាព​យូរ​មក​ហើយ​ ដែល​នាង​បាន​ឲ្យ​បង​ស្រី​របស់​នាង​ថត​យ៉ាង​អាថ៌​កំបាំង​នៅ​ប្រទេស​ថៃឡង់ដ៍ កាល​ពី​ជាង​៣​ឆ្នាំ​មុន។
តែ​ទោះ​ជា​យ៉ាង​ណា នាង​គ្មាន​បំណង​ផ្សព្វផ្សាយ​ដើម្បី​បាន​ល្បី​នោះ​ឡើយ គឺ​នាង​ឲ្យ​បង​ស្រី​របស់​នាង​ថត​ គ្រាន់​តែ​ចង់​ទុក​មើល​រាងរៅ​របស់​នាង​ ដើម្បី​ប្រៀបធៀប​ភាព​ខុស​ប្លែក​គ្នា​ នៅ​ពេល​មុន​ និង​ក្រោយ​ការ​វះ​កាត់​ប្ដូរ​ភេទ​​ពី​ប្រុស​មក​ជា​ស្រី ថា​តើ​មាន​ភាព​ខុស​គ្នា​កម្រិត​ណា​ប៉ុណ្ណោះ។តែ​គួរ​ស្ដាយ​ព្រោះ​​រូប​ អាក្រាត​របស់​នាង ត្រូវ​បែក​ធ្លាយ​ ព្រោះ​តែ​ការ​ធ្វេស​ប្រហែស​បាន​ធ្វើ​ឲ្យ​ជ្រុះ​បាត់​ទូរស័ព្ទ​ទំនើប​ផ្ទុក​ រូប​អាថ៌​កំបាំង​នោះ​ទៅ​វិញ​។

រូបភាព​អាក្រាត ប៉ុបពី ដែល​គេ​បង្ហោះ​លើ facebook
ប៉ុប ​ពី លើក​ឡើង​ថា “ខ្ញុំ​សោក​ស្ដាយ តែ​អ្វី​ៗ​ហួស​អស់​ហើយ…”។  ជាមួយ​នឹង​ការ​សោក​ស្ដាយ​នេះ ប៉ុប​ពី ស្នើ​សុំ​ការ​លើក​លែង​ទោស និង​អត់​ឱន​ឲ្យ​នាង​ផង ត្បិត​អ្វី​ៗ​ដែល​បាន​បែក​ធ្លាយ​នោះ មិន​មែន​ជា​ការ​តាំង​ចិត្ត​ទេ សំខាន់​រូបភាព​ដែល​គេ​យក​ទៅ​បង្ហោះ​ចែក​ចាយ​បន្ត​គ្នា​នោះ វា​ហួស​ពី​ការ​ពិត​ទៀត​ផង។
ប៉ុបបី ថ្លែង​ថា “រូប​នេះ​ ជា​រូប​គេ​យក​ទៅ​កែ ព្រោះ​ខ្ញុំ​បាន​ស្លៀក​ខោ​ខ្លី​(ខោ​លី​អូ​) ដែរ មិន​មែន​គ្មាន​អ្វី​សោះ​អីចឹង​ទេ”។
ទោះ ​បី​ជា​យ៉ាង​ណា គេ​មិន​បាន​ដឹង​ថា​ ការ​បក​ស្រាយ​ប៉ុន្មាន​ម៉ាត់​របស់​ ប៉ុប ពី អាច​ស្រាយ​កំហឹង​នៃ​សុភាព​បុរស​ និង​សុភាព​ស្ត្រី​ដែល​ឲ្យ​តម្លៃ​ស្ត្រី​ និង​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​កម្រិត​ណា​នោះ​ទេ ខណៈ​ពួក​បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​រួច​ហើយ ក្រោយ​ធ្លាយ​ចេញ​រូប​ភាព​អាក្រាត​តាម​បណ្ដាញ​សង្គម​ និង​ការ​ចុះ​ផ្សាយ​មួយ​ប្រាវ​នៃ​សារព័ត៌មាន​មួយ​ចំនួន​រួច​មក​នោះ។
យ៉ាង ​ណា ក៏​ដោយ ប៉ុបពី បញ្ជាក់​ថា អ្វី​គ្រប់​យ៉ាង​ ស្រេច​ទៅ​លើ​ការ​គិត​របស់​មហាជន​ប៉ុណ្ណោះ​ ព្រោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​មួយ​នេះ​មិន​មែន​មាន​តែ​នាង​នោះ​ទេ​ សូម្បី​ឥស្សរជន​សំខាន់ៗ​ដទៃ​ទៀត​ ក៏​គេ​អាច​យក​រូប​ភាព​ទៅ​កាត់​ត​​តាម​ចិត្ត​នឹក​ឃើញ​របស់​គេ​ដែរ។
ជា​ ថ្មី​ម្ដង​ទៀត បាន​ជា​ធ្លាយ​ព័ត៌មាន​នោះ ទាំង​មិន​បាន​តាំង​ចិត្ត ប៉ុប ពី បាន​សម្ដែង​ការ​សោក​ស្ដាយ​ និង​សុំ​ការ​លើក​លែង​ទោស​ពី​មជ្ឈដ្ឋាន​ទូទៅ​ ចំពោះ​នាង​ផង។ បន្ថែម​ពី​លើ​នេះ តារា​កែ​ភេទ​ពី​ប្រុស​មក​ជា​ស្រី​ស្ទើរ​គ្រប់​លក្ខណៈ​ ប៉ុបពី ស្នើ​សុំ​ឲ្យ​មាន​ការ​ជឿជាក់​លើ​បុគ្គល​ ជា​ជាង​ការ​ជឿជាក់​លើ​រូបភាព​បង្ហោះ​លើ​បណ្ដាញ​អ៊ីនធើណែត​ទាំង​ស្រុង​ខ្លាំង ​ពេក​ផង​ដែរ៕(SAbay)

Comments system

Disqus Shortname