Saturday, November 3, 2012

ស្ទាវអស់លក្ខណ៍ ឆក់ប៉ះចំបរទេស មិនបាន សម្រេចហើយ រងគ្រោះឡើង ទ្រោមខ្លួនទៀត

www.dap-news.comភ្នំពេញៈ ក្មេងស្ទាវថ្លើមធំពីរនាក់ ជិះម៉ូតូឆក់ កាម៉េរាជនបរទេស តែមិនបានសម្រេច ត្រូវជនបរទេសជាម្ចាស់ កញ្ឆក់បានមកវិញ និងចាប់វាយឡើងទ្រោមខ្លួន ទើបប្រគល់ជូនសមត្ថកិច្ច។ ការព្យាយាមឆក់មិនបានសម្រេច ហើយត្រូវគេវាយឡើងទ្រោមខ្លួនទៀតនេះ បានកើតឡើងនាវេលាម៉ោង ១ និង៥០នាទីរសៀលថ្ងៃសៅរ៍ ទី៣ ខែ វិច្ឆិកា ឆ្នាំ២០១២ តាមបណ្តោយផ្លូវលេខ ១០៨ កែងនឹង ៥១ ក្បែរប៉ុស្តិ៍រដ្ឋបាលសង្កាត់វត្តភ្នំ សង្កាត់ស្រះចក។
យោងតាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជនស្ទាវជាជនសង្ស័យ បានជិះម៉ូតូស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AB-9275 ក្នុងទិសដៅពីកើតទៅ លិច។ លុះដល់ចំណុចកើតហេតុឃើញជនបរទេសកំពុងដើរលើចិញ្ចើមផ្លូវ ដោយស្ពាយកាម៉េរាជាប់នឹងខ្លួនផង នោះ ក៏នាំគ្នាជិះឆ្វែលចូលទៅឆក់យកកាម៉េរា តែជាអកុសលទេវតាមមិនជួយជនទុច្ចរិត ត្រូវជនបរទេសកញ្ឆក់ មកវិញ បណ្តាលឲ្យម៉ូតូដួល។ ក្រោយម៉ូតូដួលហើយនោះ យុវជនទាំងពីរ ព្យាយាមរត់គេចខ្លួន តែត្រូវជនប្រទេស និងប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ នាំគ្នាដេញស្ទាក់ចាប់បានវិញ និងវាយឡើងទ្រោមខ្លួន ទើបបញ្ជូនឲ្យទៅ មន្រ្តីនគរបាលអប់រំ។
ជនសង្ស័យដែលឆក់មិនបានសម្រេចនេះ ទី១ ឈ្មោះ សុង ណារ៉ាក់ អាយុ ១៧ ឆ្នាំ រស់នៅទួលសង្កែ, ទី២ ឈ្មោះ អាទី អាយុជាង១០ឆ្នាំ ។
ពាក់ព័ន្ធនិងករណីនេះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាធ្វើការរិះគន់ដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល វត្តភ្នំ ថាមានភាពកម្សោយក្នុងការអនុវត្ត ការងាររក្សាសន្តិសុខជូនប្រជាពលរដ្ឋ ជាពិសេសគឺភ្ញៀវទេសចរបរទេស តែម្តង។ ហេតុតែនាំឲ្យមានការលើកឡើងនូវមតិរិះគន់បែបនេះ ព្រោះសកម្មភាពឆក់នេះ គឺកើតឡើងនៅក្បែរ ប៉ុស្តិ៍នគរបាលតែម្តង តែខណៈដែលជនសង្ស័យកំពុងរត់គេចខ្លួន គ្មានឃើញមន្រ្តីនគរបាលណាម្នាក់ ចេញមក អន្តរាគមន៍នោះទេ ទុកឲ្យជនរងគ្រោះ និងប្រជាពលរដ្ឋជាអ្នកចាប់ជូនពួកខ្លួនទៅវិញ ឯណាទៅចំណាត់ការភូមិ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានោះ៕
www.dap-news.com

Comments system

Disqus Shortname