ភ្នំពេញៈ បុរសម្នាក់ ត្រូវរថយន្តបុកពីក្រោយហើយកិនពីលើ
បណ្តាលឲ្យ ជនរងគ្រោះស្លាប់ ពេលបញ្ជូនទៅ ដល់មន្ទីរពេទ្យ
រីឯរថយន្តបង្កហេតុបើករត់គេចខ្លួនបាត់ ខណៈ មានម៉ូតូ១គ្រឿងទៀត បានជួយដេញតាម
រថយន្តបង្កហេតុនោះ ដោយល្បឿនលឿនពេកក៏ជ្រុលទៅបុកនឹងរថយន្តតាក់ស៊ី
របស់ក្រុមហ៊ុនឆយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០១២
នៅត្រង់ចំណុចខាងមុខហាងនារីភ្នំមាស នៅតាមបណ្តោយផ្លូវលេខ៤៨៨ ស្ថិតក្នុង
សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
រីឯម៉ូតូដែលបុកជាមួយនឹងរថយន្តតាក់ស៊ី បានកើតឡើង
បន្តគ្នាស្ថិតនៅក្បែរវិទ្យាល័យផ្សារដើមថ្កូវ។
តាមប្រភពពត៌មាន ពីសមត្ថកិច្ច បានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាកអាយខន់ ពណ៌លឿងពាក់ស្លាកលេខព្រះសីហនុ 1B-6078 ជិះគ្នា២នាក់ តាមបណ្តោយផ្លូវលេខ៤៨៨ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-3650 ដែលបើកបរ ស្របទិសគ្នាបានបុកហើយកិនជនរងគ្រោះ ពីក្រោយបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ។ រីឯរថយន្តបានបើករត់គេចខ្លួនចូលទៅក្នុងផែស្ងួតសូរងួន ស្ថិតនៅក្នុងសង្កាត់ចោមចៅខណ្ឌ ពោធ៌សែនជ័យរាជធានីភ្នំពេញ។ នៅខណៈនោះដែរ មានបងប្អូនរបស់ជនរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាក អាយខន់ ពណ៌ត្រួយចេកលាយសពាក់ស្លាកលេខភ្នំពេញ1AD-7484 បានដេញតាមរថយន្តបង្កដោយល្បឿន លឿនពេកក៏ជ្រុលទៅបុកជាមួយរថយន្តតាក់ស៊ី១គ្រឿងទៀត របស់ក្រុមហ៊ុនឆយពណ៌លឿង ពាក់ស្លាក លេខភ្នំពេញ 2M-5303 ដែលកំពុងឆ្លងផ្លូវ។
គួរបញ្ជាក់ផងដែរថា រថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចតាមចាប់រហូត ដល់កំពង់ផែសូរងួន តែពេលដែល សមត្ថកិច្ច ទៅដល់ក៏មានសន្តិសុខម្នាក់បានរារាំង សមត្ថកិច្ចមិនឲ្យចូលក្នុងផែខាងលើ ជាហេតុធ្វើឲ្យជន សង្ស័យបានរត់គេចខ្លួនបាត់ស្រមោលខណៈនោះ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនសន្តិសុខខាងលើ ដែល រារាំងសមត្ថកិច្ច មិនឲ្យចូលឃាត់ខ្លួនជនបង្កស្រាប់តែ មានលោកឧកញ៉ាមួយរូប ដែលជាម្ចាស់ផែស្ងួតសូរងួន បានចេញមកអះអាងឲ្យសមត្ថកិច្ចដោះលែងសន្តិសុខ ខាងលើហើយបាននិយាយថា បើអ្នកបើកបររថយន្តបុក គេ គ្រាន់តែបង់លុយសងទៅវាស្រេចទៅហើយ៕