Saturday, November 3, 2012

អាវុធហត្ថ រាជធានីភ្នំពេញ បង្ហាញ មុខក្រុមជួញដូរ គ្រឿងញៀន និង ឆក់ ប្លន់

Photo by DAP-Newsភ្នំពេញ៖ នៅទីបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១២មានរៀបចំធ្វើសន្និសីទ បង្ហាញមុខក្រុម ជួញដូរគ្រឿងញៀន ប្លន់ឆក់ ដែលបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ សមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌមានជ័យ នៅក្នុងផ្ទះសំណាក់រស្មីឋានសួគ៌។
លោកខេន សុវណ្ណ មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌ បានឲ្យដឹងថា ជនសង្ស័យទាំងនេះ ជាមុខសញ្ញា ដែលសមត្ថកិច្ចកំពុង ស្រាវជ្រាវ ។
លោក វរសេនីយ៍ឯក ខេន សុវណ្ណ បានបន្តឲ្យដឹងទៀតថា រហូតមកពេលនេះសមត្ថកិច្ចបានចាប់ខ្លួនបានជនសង្ស័យសរុបទាំង៣ករណីនេះ បានចំនួន២០នាក់ហើយៗ ក្នុងការចុះឆែកឆេរនោះ ដែរសមត្ថកិច្ចបានរកឃើញម៉ូតូចំនួន២គ្រឿង របស់ជនសង្ស័យ សម្ភារៈជក់គ្រឿងញៀន ដាវសាម៉ូរ៉ៃ និងវត្ថុតាងមួយចំនួនទៀត ដែលពាក់ ព័ន្ធនឹង ការសេពគ្រឿងញៀននេះ តែម្ដង។
លោកខេន សុវណ្ណ មេបញ្ជាការរងបានបន្តថា នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០១២នេះ ជនសង្ស័យទាំងអស់ នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ សមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានឃាត់ខ្លួនក្មេងស្ទាវ ដែលជាមុខសញ្ញាឆក់ នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ មិនបានសំរេច ហើយត្រូវបាន កងរាជអាវុធខណ្ឌមានជ័យ ឃាត់ខ្លួនបានភ្លាមៗ និងធ្វើការស្រាវជ្រាវរហូត បើកប្រត្តិបត្តិការឆែកឆេរ នៅផ្ទះសំណាក់រស្មីឋានសួគ៌។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចកងរាជអាវុធហត្ថ បានបើកប្រត្តិបត្តិការចុះឆែកឆេរ និង ចាប់ឃាត់ខ្លួន ក្មេងស្ទាវចំនួន១៩នាក់ ក្រោយពីរកឃើញថា ផ្ទះសំណាក់រស្មីឋានសួគ៌ ដែលមានទីតាំង ស្ថិតនៅភូមិដំណាក់ធំទី១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានបទឃុបឃិត ផ្តល់កន្លែងឲ្យក្រុមជនសង្ស័យ ដែលពាក់ព័ន្ធនឹងករណីជួញដូរ គ្រឿងញៀន ឆក់ប្លន់ នឹងករណី ឃាតកម្ម ស្នាក់នៅ និងលាក់ខ្លួន ។

សមត្ថកិច្ចក៏បានបញ្ជាក់ឲ្យដឹងថា ផ្ទះសំណាក់រស្មីឋានសួគ៌ ជាទីកន្លែងសុំចតសម្រាប់ក្រុមជន សង្ស័យពាក់ព័ន្ធ នឹងករណីជួញដូរគ្រឿងញៀន និងសកម្មភាពឆក់ ប្លន់ និងករណីឃាតកម្មផងដែរ ហើយ នាំគ្នាមកពួនសម្ងំ យ៉ាងពពាក់ពពូននៅទីនេះ រាប់ខែឯណោះ។ សមត្ថកិច្ចបន្តថា ទោះបីជាពេលនេះ  សមត្ថកិច្ចបានរកឃើញ វត្ថុតាងជាក់ស្តែង មួយចំនួន ហើយក្រុមពួក ក្មេងស្ទាវ ដែលកំពុងស្នាក់ នៅក្នុងផ្ទះសំណាក់រស្មីឋានសួគ៌នេះ វាមានភាពរញ៉េរញ៉ៃខ្លាំងណាស់ ប្រៀប ដូចជាសម្បុក លាក់ខ្លួន របស់ពួកគេ ។

សមត្ថកិច្ចបាន បញ្ជាក់ឲ្យដឹងផងដែរថា ម្ចាស់ផ្ទះសំណាក់រស្មីឋានសួគ៌ ដែលជាផ្ទះសំណាក់ ពោរពេញដោយ ភាពរញ៉េរញ៉ៃ ខាងលើនេះ មានឈ្មោះ ឈឹង សារ៉ាត់ ជាទីប្រឹក្សាថ្នាក់ជាន់ខ្ពស់ម្នាក់  ព្រមទាំងជា មន្រ្តីនគរបាលនៅ ក្រសួងមហាផ្ទៃផងដែរ ៕
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname