ទូរស័ព្ទiPhone 5 និង ទូរស័ព្ទGalaxy Note II |
ក្រុមហ៊ុន ទូស័ព្ទSamsung របស់កូរ៉េខាងត្បូងនេះដែលជាអ្នកផលិតទូរស័ព្ទប្រភេទsmartphoneដ៏ ធំជាងគេបំផុតនៅលើពិភពលោក បាននិយាយថាខ្លួនចំណាយពេលតែចំនួន៣៧ថ្ងៃប៉ុណ្ណោះដើម្បីលក់អស់ ទូរស័ព្ទGalaxy Note IIដែលមានទំហំអេក្រង់៥,៥ អ៊ីញនេះ ចំនួនជាង៣លានគ្រឿង។
ទូរស័ព្ទ Galaxy Note II ត្រូវបានបញ្ចេញលក់លើកទីមួយនៅប្រទេសកូរ៉េខាងត្បូងកាលពីខែកញ្ញា ហើយនៅសហរដ្ឋអាមេរិកនិងនៅប្រទេសមួយចំនួនទៀតនៅខែបន្ទាប់គឺនៅខែ តុលា។
ប៉ុន្តែ ក្រុមហ៊ុនទូរស័ព្ទiPhone បានលក់ទូរស័ព្ទស៊េរីថ្មី“iPhone 5”អស់៥លានគ្រឿងក្នុងរយៈពេលតែ៣ថ្ងៃលើកទីមួយរបស់ខ្លួន៕