ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា
អគ្គិភ័យមួយដង្ហើមចង្រិត ដែលបានកើតឡើងក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា
កាលវេលាម៉ោង១២ និង៤៥ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១២
នៅខាងក្រោយវត្តព្រះពុទ្ធនោះ បាន បំផ្លាញទ្រព្យសម្បត្តិ
និងផ្ទះរបស់ប្រជាពលរដ្ឋមួយស្ទើរទាំងស្រុង ប៉ុន្ដែមិនបានរាលដាល ដល់ផ្ទះអ្នក
ជិតខាងនោះឡើយ ព្រោះមានអន្តរាគមន៍ទាន់ពេលវេលា
ពីសំណាក់កម្លាំងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ។
ប្រភពដដែលឲ្យដឹងទៀត ថា អគ្គីភ័យខាងលើនេះកើតឡើង
ដោយសារទុរស្សេខ្សែភ្លើង ហើយពេលអគ្គិភ័យ កំពុងឆាបឆេះនោះម្ចាស់ផ្ទះមិននៅឡើយ។
អ្នកជិតខាងបានឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ ហុក កុម្ភះ អាយុ ប្រមាណជាង៣០ឆ្នាំ
ជាអាជីវករ។
ក្នុងអគ្គិភ័យខាងលើនេះ មិនទាន់មានសេចក្ដីរាយការណ៍ ណាមួយបញ្ជាក់ ថា មានអ្នកបាត់បង ជីវិតនៅឡើយទេ៕