បាត់ដំបង:
ជនជាតិខ្មែរស្លៀកពាក់ស៊ីវិល៣នាក់បានស្លាប់នៅនិងកន្លែង
ព្រមទាំងទាហានឈុតខ្មៅថៃ៥នាក់បានរងរបួសធ្ងន់
ខណៈពេលទាហានឈុតខ្មៅថៃ ដើរល្បាតតាមព្រំដែនជួបប្រទះជនជាតិខ្មែរ៥នាក់
មានអាវុធអាកាមួយដើមបានចូលទៅក្នុងទឹកដីថៃ
កំពុងលួចកាប់ឈើគ្រញូងកាលពីវេលាម៉ោងប្រមាណជា៤និង៤០នាទីរសៀ
ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំណុចភូមិទីងមោង ឃុំ.ស្រុកសំឡូត
ខេត្តបាត់ដំបង ឈមនឹងចំណុចភូមិខាវប្លួ ប្រទេសថៃ។
លោកទី
សុខា ក្រុមការងារទំនាក់ទំនងការងារព្រំដែនកម្ពុជា-ថៃ
ប្រចាំច្រកព្រំប៉ៃលិន បានបញ្ជាក់ថា
សពជនជាតិខ្មែរ៣នាក់ដែលស្លាប់នោះ
ក្រុមការងារទំនាក់ទំនងបានសហការជាមួយភាគីទាហាឈុតខ្មៅថៃ
ឡើងទៅចំណុចទីងមោង យកបញ្ជូនមកកម្ពុជា
តាមច្រកស្រុកសំឡូតនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១២នេះហើយ។
លោកទី សុខា បានស្រង់តាមរបាយការណ៍មកប្រាប់ឲ្យដឹងថា
កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២
មានជនជាតិខ្មែរ៥នាក់ស្លៀកពាក់ស៊ីវិល មានកាំភ្លើងអាកាមួយដើម
បានចូលទៅលួចកាប់ឈើគ្រញូងនៅចំណុចភូមិខាវប្លួ
ក្នុងទឹកដីប្រទេសថៃ ឈមនឹងភូមិទីងមោង ស្រុកសំឡូត ខេត្តបាត់ដំបង
ស្រាប់តែកម្លាំងទាហានឈុតខ្មៅថៃ បានដើរល្បាតតាមព្រំដែនជួបប្រទះឃើញ
ហើយទាហានឈុតខ្មៅបានហៅឃាត់ឲ្យឈប់ប៉ុន្តែខាងភាគីជនជាតិខ្មែរ
ស្លៀកពាក់ស៊ីវិលបានបាញ់រះទៅលើទាហានឈុតខ្មៅថៃមុន។
ការផ្ទុះអាវុធមួយប្រាវនេះ
បណ្ដាលឲ្យជនជាតិខ្មែរ៣នាក់ស្លាប់នៅនឹងកន្លែង
បន្សល់នូវអាវុធអាកាមួយដើមផង
ហើយជនជាតិខ្មែរ២នាក់ទៀតបានរត់រួចគេចខ្លួនបាត់តែម្ដង។
ចំណែកឯភាគីទាហានឈុតខ្មៅថៃបានរងរបួសធ្ងន់ធ្ងរ៥នាក់ផងដែរ។
លោកទី សុខា បានបញ្ជាក់ថា ក្នុងរយៈពេលពីខែតុលា ដល់ខែវិច្ឆិកា
ឆ្នាំ២០១២នេះ នៅចំណុចទីងមោង ស្រុកសំឡូត
មានករណីជនជាតិខ្មែរលួចចូលទៅក្នុងទឹកដីថៃ នៅចំណុចខាវប្លួនេះ
ជាច្រើនលើកហើយខាងទាហានឈុតខ្មៅថៃចាប់បានច្រើននាក់ផងដែរ
ប៉ុន្តែក្រុមការងារទំនាក់ទំនងការងារព្រំដែនកម្ពុជា
ថៃបានស្នើរសុំដោះយកមកវិញ អបរំឲ្យត្រឡប់ទៅផ្ទះសម្បែងវិញផងដែរ។
លោកបានប្រាប់ថា
ករណីជនជាតិខ្មែរយើងលួចចូលទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ
ខាងទាហានល្បាតការពារព្រំដែនថៃ
គ្រាន់តែចាប់មកធ្វើតាមច្បាប់ប្រទេសតែប៉ុណ្ណោះ។
ប៉ុន្តែនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២នេះ
នៅចំណុចខាវប្លួជនជាតិខ្មែរមានគ្នា៥នាក់ មានអាវុធអាកាមួយដើម
បានបាញ់រះទៅលើទាហានឈុតខ្មៅមុន
ព្រោះខ្លាចខាងថៃចាប់មកធ្វើទោសទណ្ឌ
ទើបមានការផ្ទុះអាវុធបាញ់តគ្នាបែបនេះ។ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា
ឆ្នាំ២០១២នេះ គឺខាងភាគីថៃ
និងក្រុមការងារទំនាក់ទំនងការងារព្រំដែនកម្ពុជា ថៃ
ប្រចាំនៅច្រកអន្តរជាតិព្រំប៉ៃលិន នឹងឡើងទៅចំណុចខាវប្លួ
យកសាកសពជនជាតិខ្មែរបញ្ជូនត្រឡប់មកកម្ពុជាវិញ
តាមច្រកស្រុកសំឡូតហើយ៕