ទីបំផុតរាត្រីនៃស្នាមញញឹម
និងសំឡេងស្រែកហ៊ោកញ្ជ្រៀវរបស់ក្រុមសិល្បករ-ការិនីនៅថ្ងៃទី១៦
ខែកុម្ភៈ ឆ្នាំ២០១២
ដែលទស្សនិកជនគ្រប់គ្នាទន្ទឹងរង់ចាំនោះបានមកដល់។
នៅពេលនេះលោកអ្នកពិតជាបានដឹងទាំងអស់គ្នាថាតើតារាចម្រៀង
តារាសម្តែងរូបណា បានក្លាយជាតារាលើកពានតារាល្បី
និងមានប្រជាប្រិយភាពបំផុតទាំង៣៦រូបនៅឆ្នាំ២០១១ក្នុងកម្មវិធី
«អាណាចក្រតារា»។
ជាមួយនឹងស្នាមញញឹម និងការស្លៀកពាក់ចម្រុះយ៉ាងទាន់សម័យ អ្នកសិល្បៈប្រុសស្រី ស្រស់ស្អាត និងស្រស់សោភា ប្រមាណជិត៣០០នាក់ រួមជាមួយនឹងអ្នកជំនួញធំៗសរុបប្រមាណ៥០០នាក់បានមកស្ថិតនៅក្រោម ដំបូលតែមួយ ជាមួយនឹងការពិភាក្សាគ្នាយ៉ាងរីករាយនៅសាលមហោស្រពកោះពេជ្រ មុនពេលប្រកាសលទ្ធផលគួរឲ្យរន្ធត់ និងរីករាយនៃអ្នកគ្រងតំណែងពានរង្វាន់ប្រជាប្រិយប្រចាំឆ្នាំមក ដល់។
ភ្លេងបានបន្លឺឡើង លទ្ធផលម្ចាស់ពានរង្វាន់ទាំង៣៦ត្រូវបានប្រកាស!
ពានរង្វាន់កម្មវិធីកម្សាន្តប្រចាំឆ្នាំ បានទៅលើកម្មវិធីតន្ត្រីយុវវ័យ របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលដឹកនាំកម្មវិធីដោយលោក គង់ វិសាល។ កម្មវិធីប៉ុស្តិ៍លេខ២១ គ្រប់គ្រង និងដឹកនាំកម្មវិធីដោយ អ្នកនាង យុគ ចិន្តា ។
ពានរង្វាន់ពិធីករ-ការិនីដ៏ស័ក្តិសមប្រចាំឆ្នាំ បានទៅលើលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ។ ពិធីការិនីស្លៀកពាក់ខ្មែរស័ក្តិសមបំផុត ឌួង ហ្សូរីដា។ VJ Big ដែលមានឈ្មោះពិត ហៃ សីហា របស់ CTN ។ និង VJ Moon ពិធីការិនីប៉ុស្តិ៍លេខ៣។
ពានរង្វាន់តារាកំប្លែងប្រចាំឆ្នាំ បានទៅលើ សុខគា និង លក្ខិណា។ ពានរង្វាន់កម្មវិធីតន្ត្រីប្រជាប្រិយរបស់បាយ័ន ដែលមាន លោក អេង រិទ្ធី និង ស៊ឹម សូលិកា។ កម្មវីធីអប់រំ ខ្ញុំ និងអ្នក ដឹកនាំកម្មវិធីដោយលោក អ៊ុក ណារិន របស់ទូរទស្សន៍ជាតិ។ កម្មវិធីស្ត្រីពីនេះ ពីនោះ របស់ប៉ុស្តិ៍លេខ៣។ ពិធីករពិធីការិនីប្រជាប្រិយប្រចាំឆ្នាំ បានទៅលើ តាប៊ុយ របស់ My Tv និង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន របស់បាយ័ន។
ពានរង្វាន់តារាសម្តែងប្រចាំឆ្នាំបានទៅលើលោក ទេព រិនដារ៉ូ និងអ្នកនាង កែវ ស្រីនាង។ តារាសម្តែងលេចធ្លោភេទទី៣ បានលើកញ្ញា ប៉ុបពី ។ តារាសម្តែងទឹកភ្នែក និងឆ្នាស់ឆ្នើម បានទៅលើអ្នកនាង ស្វែង សុជាតា។ តារាដែលយំជាងគេ កម្សត់ជាងគេបានទៅលើអ្នកស្រី កូវ សុធារី។ តារាលេចធ្លោប្រចាំឆ្នាំបានទៅលើកញ្ញា សារ៉ាយ សក្ខណា។ ពានតារាសម្តែងស៊ីវីល័យប្រចាំឆ្នាំបានទៅលើ កញ្ញា គង់ ច័ន្ទស្រីមុំ ។ តារាសម្តែងស៊ីវីល័យប្រចាំឆ្នាំផ្នែកបុរសបានទៅលើលោក អូន ឧស្សាហ៍។ ពានរង្វាន់តារាសម្តែងញញឹមស្រស់ជាងគេ កែវ ពេជ្រពិសី។
ពានរង្វាន់ភាពយន្តប្រចាំឆ្នាំ រឿង ជញ្ជីងគ្មានស្រមោល ដោយអ្នកស្រី យ៉ានី រឿង ទឹកចិត្តបងស្រី និពន្ធ និងដឹកនាំរឿងដោយលោកស្រី ពាន់ ភួងបុប្ផា របស់ CTN រឿង ទឹកភ្នែកហូរគ្មានអ្នកជូត របស់បាយ័ន ដឹកនាំរឿងដោយលោក ហ៊ុយ វាសនា។
តារាចម្រៀងដែលមានសក្តានុពល និងពូកែតាក់តែងនិពន្ធ បានលើលោក ណាំ ប៊ុនណារ័ត្ន។ អ្នកនិពន្ធបទចម្រៀងថ្មី តែងពូកែបានលើលោក សួន ពិសិដ្ឋ។ តារាចម្រៀងរ៉េប និងប្រជាប្រិយខ្មែរប្រចាំឆ្នាំបានលើ ពូឃ្លាំង ។ តារាចម្រៀងប្រជាប្រិយខ្មែរប្រចាំឆ្នាំបានលើអ្នកនាង ខាត់ សុឃីម។ កំពូលតារាចម្រៀងប្រចាំឆ្នាំបានលើលោក ព្រាប សុវត្ថិ។ តារាចម្រៀងរូបស្រស់សង្ហាបានលើលោក នីកូ។ តារាចម្រៀងដាក់មនោសញ្ចេតនាប្រចាំឆ្នាំបានលើកញ្ញា សុគន្ធ និសា។ តារាចម្រៀងបុរសដាក់មនោសញ្ចេតនាល្អប្រចាំឆ្នាំផ្នែកប្រុសបាន លើលោក ខាន់ ជែមន៍។ តារាចម្រៀងវ័យក្មេងច្រៀងបានល្អប្រចាំឆ្នាំបានលើកញ្ញា មាស សុខសោភា។ តារាចម្រៀងផ្នែកបុរសវ័យក្មេងច្រៀងបានល្អប្រចាំឆ្នាំ បានលើលោក ខេមរៈ សេរីមន្ត។
ពានរង្វាន់តារាចម្រៀងប្រជាប្រិយប្រចាំឆ្នាំបានលើលោក ករុណា ពេជ្រ និងតារាចម្រៀងផ្នែកនារីប្រជាប្រិយប្រចាំឆ្នាំ កញ្ញា សុខ ពិសី ៕(POSTKHMER)