លោក Stephen Higgins ជាអគ្គនាយកធនាគារ ANZ រ៉ូយ៉ាល់។
លោកបានផ្តល់បទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍អំពីការវិនិយោគនិង
គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
តើធនាគារជាតិនៃកម្ពុជា អាចធ្វើអ្វីខ្លះ ដើម្បីសម្រាលបន្ទុកក្នុងវិស័យធនាគារនៅកម្ពុជា មិនឲ្យច្រើនហួសប្រមាណ?
NBC គួរតែកំណត់ចំនួនអាជ្ញាប័ណ្ណដែលខ្លួនផ្តល់ដល់ធនាគារ។ NBC គួរជំរុញធនាគារថ្មីៗ ទិញអាជ្ញាប័ណ្ណមានស្រាប់។ ការធ្វើដូច្នេះអាចជួយលុបបំបាត់ធនាគារតូចៗមួយចំនួន ដែលមិនអាចប្រកួតប្រជែងបានច្រើន នៅក្នុងទីផ្សារនៅទីនេះ។ យើងមិនដែលឃើញធនាគារទាំងនោះ ចេញមុខឡើយ។ ម្យ៉ាងវិញទៀត យើងមិនដឹងហេតុផលនាំឲ្យធនាគារទាំងនោះ មកបើកនៅទីនេះឡើយ។ ធនាគារទាំងនោះជាធនាគារតូចៗ។ ដូច្នេះ ពួកគេ មិនអាចមានកំណើនខ្លាំងឡើយ ហើយ NBC
ចាំបាច់ត្រូវត្រួតពិនិត្យមើលធនាគារទាំងនោះ។ ចំណុចនេះ មានន័យថា ធនាគារទាំងនោះ ត្រូវការធនធាន ដូច្នេះ ខ្ញុំមិនគិតថា អ្នកត្រូវការធនាគារច្រើនជាង១០ នៅក្នុងទីផ្សារនេះឡើយ។
វិស័យធនាគារនៅទីនេះ នឹងទៅជាយ៉ាងណាក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត?
ក្នុងរយៈពេល៥ឆ្នាំខាងមុខ វិស័យធនាគារនៅទីនេះ នឹងមិនសូវមានភាពខុសគ្នាប៉ុន្មានឡើយបើធៀបនឹងបច្ចុប្បន្ននេះ។ អ្នក នឹងនៅតែមានធនាគារធំៗ៤ដដែល ហើយគ្រប់ៗគ្នា នឹងនៅតែប្រកួតប្រជែងគ្នា ដណ្តើមចំណាយទីផ្សារតូចៗដដែល។ បើអ្នកក្រឡេកមើលទៅកាលពី ៥ឆ្នាំមុន ចំណែកទី ផ្សារសម្រាប់ធនាគារANZ រ៉ូយ៉ាល់ អេស៊ីលីដា កាណាឌីយ៉ា និងCampu មានចំនួនប្រហាក់ប្រហែលគ្នា។ បច្ចុប្បន្ន មានធនាគារកាន់តែច្រើន ប៉ុន្តែធនាគារទាំងនោះ កំពុងប្រកួតប្រជែងគ្នាដណ្តើមចំណែកដែលនៅសល់៣០ភាគរយដូច្នេះ។ ធនាគារធំៗទាំង ៤ មានចំណែកប្រហែល៧០ភាគរយ ហើយចំណែកទាំងនេះ ធនាគារទាំងនោះ ដណ្តើមបានជាយូរយារណាស់មកហើយ។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះធនាគារទាំងនោះ នៅតែរក្សាចំណែកនេះ បានដដែល។ ប៉ុន្តែបញ្ហាសម្រាប់រដ្ឋាភិបាលកម្ពុជា គឺរដ្ឋាភិបាលវៀតណាម ចង់ឲ្យធនាគាររបស់ខ្លួនមកកាន់ទីផ្សារ។ ចិនក៏ចង់ឲ្យធនាគាររបស់ខ្លួន មកទីនេះដែរ។ ដូច្នេះ វាពិបាកនិយាយថា «ទេណាស់» នៅពេលប្រទេសនេះទទួលរងសម្ពាធមកពីគ្រប់ទីកន្លែងនោះ។
តើអ្នកគិតយ៉ាងណាដែរ អំពីកំណើនបំណុលរបស់កម្ពុជា ចំពោះចិន?
ដោយសារតែវាផ្តល់នូវសមត្ថភាពផលិតកម្មដ៏ល្អសម្រាប់កម្ពុជា ដូច្នេះហើយវាជាការល្អ។ កម្ពុជាត្រូវការអគ្គិសនីបន្ថែមទៀត។ ទំនប់វារីអគ្គិសនីទាំងនេះផ្តល់ផលល្អដល់កម្ពុជា។ ភាគច្រើន ការវិនិយោគរបស់ចិន ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ដែលកម្ពុជាត្រូវការវា។ ចំពោះកម្ចីសម្រាប់ប្រើប្រាស់ទូទៅក្នុងរដ្ឋាភិបាល ខ្ញុំព្រួយបារម្ភខ្លះៗអំពីបញ្ហានោះ។ ចំណុចនេះ មិនសូវច្បាស់ឡើយ។ ការពិតគឺថា យើងសង្កេតឃើញការប៉ាន់ស្មានផ្សេងៗគ្នាពីនាយករដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាក់ទងនឹងកម្រិតបំណុល ហើយ NBC មិនបានធ្វើកិច្ចការអ្វី ដើម្បីឲ្យយើងមានទំនុកចិត្តចំពោះអ្វីដែលខ្លួនកំពុងគ្រប់គ្រង បន្ទុកបំណុលសរុបដ៏ច្រើននោះ។
អ្នកគិតយ៉ាងណាចំពោះកំណើនដ៏ឆាប់រហ័សក្រុមហ៊ុនផ្តល់សេវា ទូរស័ព្ទ Metfone ក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៩មក?
ក្រុមហ៊ុនទាំងនោះ ពិតជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ខ្ញុំមិនច្បាស់ឡើយពីការសម្រេចចិត្តលើគោលនយោបាយរបស់ រដ្ឋាភិបាល និងការសម្រេចចិត្តពិតប្រាកដពីពាណិជ្ជកម្មនោះ។
តើការផ្តល់ហិរញ្ញប្បទានដល់ផលិតកម្មអង្ករ និងការនាំចេញ បង្កបញ្ហាប្រឈមដល់គោលដៅនាំចេញអង្ករឲ្យបាន១លានតោន ត្រឹមឆ្នាំ២០១៥ទេ?
វាអាចនឹងបង្កឲ្យមានបញ្ហាប្រឈមខ្លះៗដែរ។ រោងម៉ាស៊ីនកិនស្រូវធំៗ ដែលបានចុះកិច្ចសន្យាលក់អង្ករពោលគឺអ្នកផ្គត់ផ្គង់ជាប្រចាំ នឹងមិនមានបញ្ហាទាក់ទងការទទួលបានហិរញ្ញវត្ថុឡើយ។ អ្នកដែលជួបការលំបាកក្នុងការទទួលបានហិរញ្ញវត្ថុ គឺជាអ្នកមិនអាចរកបានអតិថិជនមកទិញអង្កររបស់ខ្លួន។ បើពួកគេអាចលក់អង្ករបាន ហើយពួកគេ កំណត់តម្លៃជាក់លាក់ និងមានបរិមាណអង្ករជាក់លាក់ នោះពួកគេ ប្រឈមនឹងហានិភ័យតិចតួចប៉ុណ្ណោះ។ បើពួកគេមិនមានអ្នកទិញ វាអាចជាបញ្ហាសម្រាប់ពួកគេ។ ជាពិសេស រោងម៉ាស៊ីនកិនស្រូវតូចៗដែលមិនមានអតិថិជនទិញអង្កររបស់ខ្លួន។
រឿងមួយដែលខ្ញុំកត់សម្គាល់ឃើញ គឺរដ្ឋាភិបាល គួរតែបង្កើតក្រុមប្រឹក្សាទីផ្សារ ដែលអាចទិញអង្ករពីរោងម៉ាស៊ីនកិនស្រូវទាំងនោះ ក្នុងតម្លៃជាក់លាក់។ ធ្វើដូច្នេះ នឹងបើកច្រកសម្រាប់ការនាំអង្ករចេញទៅឲ្យអតិថិជននៅក្រៅប្រទេស។ សម្រាប់យើង នឹងប្រឈមនឹងហានិភ័យតិចតួច ដោយសារយើងដឹងថា គ្រប់ៗគ្នានឹងមកទិញអង្ករ។
បញ្ហាមួយ ក្នុងចំណោមបញ្ហាទាំងនោះ គឺអតិថិជនបរទេស នឹងទិញអង្ករច្រើន ហើយពួកគេចង់បានបរិមាណកំណត់ជាក់លាក់។ ម្យ៉ាងវិញទៀត មានតែរោងម៉ាស៊ីនកិនស្រូវមួយចំនួនតូចប៉ុណ្ណោះ ដែលអាចផ្តល់អង្ករក្នុងបរិមាណនោះបាន។
រោងម៉ាស៊ីនភាគច្រើន ដោយសារតែពួកគេមិនអាចបណ្តាក់ទុនទិញឧបករណ៍សមស្របបានធ្វើឲ្យ ពួកគេមិនអាចផ្គត់ផ្គង់បរិមាណអង្ករតាមតម្រូវការអតិថិជន អន្តរជាតិ។ សម្រាប់ខ្ញុំការផ្តល់ហិរញ្ញវត្ថុ ជាឧបសគ្គដ៏សំខាន់មួយ។
គោលនយោបាយរដ្ឋាភិបាលសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ មិនបានជោគជ័យលើចំណុចណាខ្លះ?
បើអ្នកប្រៀបធៀបកម្ពុជា ជាមួយប្រទេសផ្សេងៗទៀត ដែលស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍដូចគ្នា ហើយសម្លឹងមើលពីសិទ្ធិមនុស្ស បរិយាកាសអាជីវកម្ម និងគោលនយោបាយទូទៅរបស់រដ្ឋាភិបាល អ្នកអាចសង្កេតឃើញថា រដ្ឋាភិបាលរបស់ប្រទេសនេះកំពុងធ្វើកិច្ចការដ៏ល្អ។ យើងតែងតែភ្លេចអំពីចំណុចនេះ។ ម្យ៉ាងវិញទៀត ជាញឹកញាប់ យើងមិនពេញចិត្តចំពោះអ្វីដែលកំពុងតែកើតឡើងនៅកម្ពុជា ដូចជា បញ្ហាពុករលួយជាដើម។ ប៉ុន្តែយើងមិនអាចញែកដាច់ពីគ្នាអំពីចំណុចដែលកម្ពុជាស្ថិតក្នុង ដំណាក់កាលអភិវឌ្ឍន៍ឡើយ។ បើយើងឈានដល់ដំណាក់កាលបន្ទាប់ ដូចប្រទេសបីផ្សេងទៀត យើងអាចនិយាយថា កម្ពុជា ស្ថិតក្នុងទីតាំងកាន់តែប្រសើរសម្រាប់ការធ្វើអាជីវកម្ម។
អំពើពុករលួយនៅតែជាបញ្ហា។ គយ ជាចំណុចមួយដែលត្រូវផ្តោតជាសំខាន់។ ពួកគេត្រូវវិនិយោគច្រើន លើការអប់រំ។ វាមិនអាចទៅរួចឡើយ បើគ្រាន់តែកសាងសាលាកាន់តែច្រើន ដោយមិនផ្តោតលើការផ្តល់ប្រាក់ខែគ្រប់គ្រាន់ដល់គ្រូបង្រៀននោះ។ ជាទូទៅ ប្រាក់ខែរដ្ឋ មានកម្រិតតិចតួច។ នៅពេលដែលអ្នកផ្តល់ប្រាក់ខែតិចតួចដល់មនុស្សឲ្យធ្វើការឲ្យអ្នក អ្នកនឹងជួបអំពើពុករលួយជាក់ជាមិនខាន។ រឿងមួយដែលខ្ញុំចង់ឃើញឲ្យមានការផ្លាស់ប្តូរនោះ គឺការមិនប្រកាន់បក្សពួកក្នុងស្ថាប័នជាច្រើនរបស់រដ្ឋាភិបាល។
ក្នុងចំណោមបញ្ហាទាំងនោះ មានបញ្ហាមួយ គឺមន្ត្រីរដ្ឋាភិបាលជាច្រើនបានចំណាយប្រាក់ដើម្បីទទួលបានតំណែង របស់ខ្លួន ក្នុងជួររដ្ឋាភិបាល។ មន្ត្រីមួយចំនួន ត្រូវខ្ចីបុលគេ ដើម្បីទទួលបានតំណែងនោះ ហើយពួកគេ ត្រូវរកប្រាក់មកវិញ ដើម្បីទៅសងបំណុលរបស់ខ្លួន។ ដូច្នេះ អ្នកមិនអាចមើលឃើញអំពើពុករលួយ បញ្ចប់ក្នុងរយៈពេលមួយយប់នោះឡើយ។ វាត្រូវការពេលវេលាយូរពីមួយជំនាន់ ទៅមួយជំនាន់ ដើម្បីផ្លាស់ប្តូរវា។
អ្នកវិភាគ មានចម្ងល់ពីការផ្សព្វផ្សាយពីស្ថិរភាពនយោបាយរដ្ឋាភិបាល កម្ពុជា ដល់វិនិយោគិននៅក្រៅប្រទេស។ តើអ្នកយល់យ៉ាងណាដែរ?
គណបក្សប្រជាជនកម្ពុជា មានសំឡេងភាគច្រើន។ សម្រាប់ខ្ញុំ ស្ថិរភាពនយោបាយនៅទីនេះ មិនមែនជាកត្តាសំខាន់ឡើយ ខណៈដែលនាយករដ្ឋមន្ត្រីជាអ្នកសម្រេចអ្វីៗទាំងអស់។ ខ្ញុំគិតថា ក្តីបារម្ភនោះគឺ តើនណាជាអ្នកស្នងតំណែង បើមានរឿងអ្វីកើតឡើងចំពោះលោកនោះ?លោកគឺជាមនុស្សមានអំណាច ខ្លាំង៕CS(POSTKHMER)