ប្រភពព័ត៌មានពីនគរបាលចរាចរ ក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះទី១ មានឈ្មោះ សូ ទូច ភេទប្រុស អាយុ៥០ឆ្នាំមានមុខរបរ ជាកសិករ រស់នៅភូមិព្រែកហូខាងលិច សង្កាត់ ព្រែកហូ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាកហុងដា សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ គ-៣១៥៨ កណ១ ចំណែក ឯភាគីម្ខាង ទៀតឈ្មោះ សាត់ ផាន់នី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ញ-២៨០២ ពភ១ បើកបរក្នុងទិសដៅពីជើង ទៅត្បូង អ្នក ទាំងពីរត្រូវបានស្លាប់ ភ្លាមៗនៅនឹងកន្លែងកើត ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យ ដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូទាំងពីរ គ្រឿងបើកបរ ក្នុង ល្បឿនលឿនដូចគេហោះក្នុង ទិសដៅច្រាស់ទិសគ្នា ហើយថែមទាំងមិនពាក់ មួកសុវត្ថិភាពទៀត ស្រាប់តែដល់ ចំណុចកើត ហេតុមិនដឹងជាមានរឿងអ្វីក៏ជ្រុលចង្កូតទៅបុក គ្នាយ៉ាងពេញទំហឹងលាន់ស្នូរដូចរន្ទះស្លាប់ភ្លាមៗ ទាំងពីរនាក់នៅនឹងកន្លែងកើតហេតុតែម្ដងទៅ ក្រោយកើតហេតុគេឃើញនគរបាលចរាចរណ៍ ក្រុងតាខ្មៅ ចុះមកដល់ដើម្បីជួយអន្ដរាគមន៍ ប៉ុន្ដែ អ្នកទាំងពីរបានដាច់ខ្យល់ស្លាប់បាត់ហើយ ក៏ ប្រគល់ទៅឱ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណីរាងៗខ្លួនទៅ ។ ចំណែកឯម៉ូតូទាំងពីរ គ្រឿងយកទៅរក្សា ទុកនៅអធិការដ្ឋាន ក្រុងតាខ្មៅ ដើម្បីរង់ចាំភាគីទាំង សង្ខាងចូលទៅដោះស្រាយ ទៅតាមផ្លូវច្បាប់៕(DAPNEWS)