អ្នកចម្រៀងសំឡេងពីរ លោក ជួប ច័ន្ទកក្តា ហៅ រ៉ូលីន
ដែលជារឿយៗគេស្គាល់តាមរយៈសំឡេងដូចអ្នកស្រី ប៉ែន រ៉ន
និងអាចច្រៀងបានទាំងសំឡេងប្រុស និងសំឡេងស្រី
កំពុងតែល្បីល្បាញក្នុង Facebook។
អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀត គឺ រ៉ូលីន អាចធ្វើតម្រាប់តាមសំឡេងអ្នកចម្រៀងសម័យនាពេលសព្វថ្ងៃ ដូចស្ទើរតែ ៩០ ភាគរយ។ ក្នុងនោះ មានអ្នកចម្រៀងប្រុស លោក រិន សាវ៉េត និងអ្នកនាង ម៉ៅ ស៊ីណាត ទៀតផង។
មួយរយៈចុងក្រោយនេះ អ្នកចម្រៀងស៊ីមពីរ និងមិត្តភក្តិ បានរិះរកវិធីប្លែកៗ ដោយពួកគេបាននាំគ្នាបង្កើតជា វីដេអូឃ្លីប ក្នុងនោះមានជាស្ពតពាណិជ្ជកម្ម បទសម្ភាសន៍ និងឈុតឆាកផ្សេងៗ។ ចំពោះលោកអ្នកដែលចង់ទស្សនានូវវីដេអូឃ្លីបនោះ លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ www.youtube.com ហើយវាយអក្សរ Miss Photo city លោកអ្នកអាចទស្សនាបាននូវវីដេអូឃ្លីប សំណើចរបស់លោក រ៉ូលីន មិនខាន។
ទាក់ទងនឹងការធ្វើវីដេអូឃ្លីបបែបកំប្លែង ដែលមានចំណងជើងថា Miss Photo city ត្រូវបានតារាចម្រៀងសំឡេងពីររូបនេះ បានឲ្យដឹងថា "ពីដំបូងឡើយ គឺខ្ញុំ និងមិត្តភក្តិបានបង្កើតវាឡើង គ្រាន់តែជាការស្រឡាញ់ និងចូលចិត្តប៉ុណ្ណោះ គឺពួកខ្ញុំថតជារូបសន្លឹកទេ ហើយថតជាវីដេអូបង្ហោះចូលទៅក្នុង Facebook និង YouTube ហើយឃើញថា មានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកទស្សនា រហូតមានការជំរុញ និងលើកទឹកចិត្តតាមគេហទំព័រ Facebook ដោយពួកគេបានសួរខ្ញុំថា ពេលណាបានមានវីដេអូឃ្លីបបែបកំប្លែងថ្មីៗទៀត?។ ដូចនេះហើយទើបខ្ញុំ និងមិត្តភក្តិ មានទឹកចិត្តចង់ធ្វើវាបន្ត"។
រ៉ូលីន បានបន្តថា "រហូតដល់ពេលនេះ ចំនួនវីដេអូដែលបានថត គឺមានរហូតដល់ទៅ ៦ ឃ្លីប ហើយសម្រាប់ការចំណាយថវិកា គឺអាចចំណាយពី ៥០ ដុល្លារឡើងទៅ។ ចំណែកពេលវេលា គឺមួយថ្ងៃសម្រាប់កាត់ត និងបញ្ចូលសំឡេង ខ្ញុំនៅតែបន្តថតនូវឃ្លីបបែបកំប្លែងនេះ រហូតដល់ពេលដែលខ្ញុំជាប់កុងត្រាជាមួយខាងផលិតកម្មណាមួយ ទើបខ្ញុំសម្រេចចិត្តថាឈប់ថត"។
លោក ជួប ច័ន្ទកក្តា ហៅ រ៉ូលីន មានស្រុកកំណើតនៅទីក្រុងភ្នំពេញ មានឪពុកឈ្មោះ ជួប សុភាព (ស្លាប់) ជាអតីតប្រធាននាយកដ្ឋានសិល្បៈ និងជាគ្រូបង្ហាត់សំឡេងឱរ៉ាល់។ ម្តាយឈ្មោះ ស៊ិន ស៊ីផា ជាគ្រូពេទ្យនៅមន្ទីពេទ្យរុស្ស៊ី ផ្នែករោគស្ត្រី។ លោកមានបងប្អូនបីនាក់ ប្រុសទាំងអស់ ហើយលោកជាកូនទី៣។
លោក ជួប ច័ន្ទកក្តា ហៅ រ៉ូលីន ជាមនុស្សទី២ ដែលអាចច្រៀងសំឡេងបានពីរ ទាំងប្រុសផង ទាំងស្រីផង។ ប៉ុន្តែអ្នកច្រៀងសំឡេងប្រុស និងសំឡេងស្រី ក៏មានអ្នកចម្រៀងស្ត្រីម្នាក់ គឺកញ្ញា កែវ ម៉ូលីណេ៕(CEN)