យុវជនម្នាក់ ត្រូវបានលោកគ្រូអ្នកគ្រូ កាលពីវេលាម៉ោង ៤ និង ៤០ នាទី
ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ នៅក្នុងបន្ទប់ទឹក
ក្នុងសាលាបឋមសិក្សាវត្តទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូងទី១
ខណ្ឌចំការមន រួចប្រគល់ឲ្យប៉ូលិស ខណៈពេលប៉ុនប៉ង ចាប់កូនសិស្សស្រីអាយុ
១១ ឆ្នាំ ដែលកំពុងបត់ជើងតូច ក្នុងបន្ទប់ទឹក។
ប៉ូលិសមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប្រា សុខដា អាយុ ២៥ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិចំការដូង សង្កាត់-ខណ្ឌដង្កោ។ ចំណែកកុមារីរងគ្រោះ អាយុ ១១ ឆ្នាំ ជាសិស្សសាលាបឋមវត្តទួលទំពូង ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។
ប៉ូលិសបន្តថា មុនកើតហេតុ កុមារីរងគ្រោះ ចូលបន្ទប់ទឹកបត់ជើងតូច ហើយជនសង្ស័យ ចូលបន្ទប់ជាប់គ្នា ហើយលូនតាមប្រឡោះទ្វារក្រោម ប៉ុនប៉ង ចាប់រំលោភកុមារីរងគ្រោះ។ តែកុមារី បានរត់ចេញ មកក្រៅ ស្រែកឆោឡោ ហៅលោកគ្រូអ្នកគ្រូ ចាប់ខ្លួនយុវជននោះ ប្រគល់ប៉ូលិសចាត់ការតាមនីតិវិធី៕(CEN)