ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋចំនួន៥០នាក់
ស្រីចំនួន៣០នាក់ នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ កុម្ភៈ ២០១២
បាននាំគ្នាជិះគោយន្តកន្ត្រៃចំនួន៥គ្រឿង
ទៅបន់ស្រន់នៅលើដីទំនាស់ក្នុងភូមិសាស្រ្តឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
ដែលប្រជាពលរដ្ឋទាំងនោះ
បានអះអាងថា ជាដីរបស់ពួកគាត់ ហើយសព្វថ្ងៃត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអភិវឌ្ឍ ។ នេ បើតាមរបាយការណ៍ដែលទទួលបានពីការិយាល័យកណ្តាលនគរបាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ២០១២។

ប្រភពព័ត៌មានបន្តថា ក្នុងការបន់ស្រន់នោះ
ប្រជាពលរដ្ឋបានសូមឲ្យអ្នកតាដែលថែរក្សាក្នុងព្រៃនេះ
មេត្តាជួយដល់ពួកគាត់ ហើយកុំឲ្យក្រុមហ៊ុនអភិវឌ្ឍយកដីរបស់ពួកគាត់។
ក្រោយពីធ្វើការបន់ស្រន់រួចប្រជាពលរដ្ឋទាំង៥០នាក់
បាននាំគ្នាបន្តដំណើរទៅកន្លែងដែលក្រុមហ៊ុនកំពុងតែឈូសឆាយដី
ថែមទាំងបញ្ជាឲ្យគ្រឿងចក្របញ្ឈប់ការឈូសឆាយដីតទៅទៀត
រហូតដល់កើតមានអំពើហិង្សា
តែនៅក្នុងរបាយការណ៍នោះពុំបានបញ្ជាក់ពីការមានរបួសស្នាមអ្វីនោះទេ៕(កោះសន្តិភាព)