នាពេលបច្ចុប្បន្ននេះដោយសារតែបច្ចេក
វិទ្យាសាស្រ្តកាន់តែមានការរីកចម្រើន ខាងផ្នែកថែទាំសុខភាព
មនុស្សភាគច្រើនមានការរីករាយផ្លាស់ប្តូររូបរាងកាយរបស់ខ្លួន
ដោយសារអ្នកទាំងនោះមិនពេញចិត្តនឹងរូបរាងកាយពីធម្មជាតិដូចជា
ច្រមុះ ភ្នែក ចង្កា ស្បែក ជាដើម។ ជាងនេះទៅទៀត ក៏មានមួយចំនួនទៀត
ដែលមានដើមទ្រូងតូច
បានសម្រេចចិត្តទៅធ្វើការវះកាត់ដើមទ្រូងឲ្យកាន់តែធំ
ដើម្បីឲ្យមើលទៅកាន់តែទាក់ទាញ។
នៅពេលថ្មីៗនេះ មានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅក្នុងស្រទាប់យុវវ័យ នៅពេលដែលមានយុវវ័យមួយចំនួនផ្តល់តម្លៃសំខាន់ទៅលើសម្រស់ខាងក្រៅ ដែលភាគច្រើនត្រូវគេឃើញមានការលាបមុខ តុបតែងខ្លួន ស្លៀកពាក់សិចស៊ី និងសម្ភារ ប្រើប្រាស់របស់ពួកគេ។ នេះគឺជាបញ្ហា មួយដែលធ្វើឲ្យយុវវ័យមានគំនិតចង់ផ្លាស់ប្តូររូបកាយដែលមិនសូវ ស្អាតឲ្យក្លាយជាស្អាតវិញ និងធ្វើឲ្យកាន់តែទាក់ទាញ។
បើយោងតាមអត្ថបទដែលបានចុះផ្សាយនៅក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍ ជាភាសាខ្មែរ កាលពី២០ ខែមករា ឆ្នាំ២០១២ បានឲ្យដឹងថា តារាខ្មែរមួយចំនួនបានចាប់អារម្មណ៍ចំពោះការមានដើមទ្រូងធំ ហើយអ្នកទាំង នោះតែងតែទៅធ្វើការវះកាត់កែសម្ជស្សនៅប្រទេសថៃ។ អត្ថបទនោះបានសរសេរទៀតថា៖ «តារាសម្តែង និងជាពិធីការិនីវ័យ២៧ឆ្នាំ នាងកុល ដាវី បានឲ្យដឹងថា នាងបានទៅកែសម្ជស្សដោយវះកាត់ដាក់ស៊ីលីកូននៅក្នុងសុដន់នៅ មន្ទីរពេទ្យប្រទេសថៃកាលពីប្រមាណ២ឆ្នាំមុន»។
ពាក់ព័ន្ធទៅនឹងការវះកាត់កែសម្ជស្ស បុរសម្នាក់ មានសក់ពណ៌មាស ស្បែកសរលោង គួបផ្សំនឹងច្រមុះស្រួច វ័យ១៨ឆ្នាំ បានចាកចេញពីស្រុកកំណើតខេត្តបន្ទាយមានជ័យ យុវជន ហ៊រ សៀងហៃ បានសម្រេចចិត្តវះកាត់ដើមទ្រូង។ គាត់បានចំណាយទឹកប្រាក់អស់៣០០០ដុល្លារសម្រាប់ការវះកាត់នេះ ។ យុវជន សៀងហៃ បានអះអាងថា៖ «ខ្ញុំហ៊ានធ្វើការវះកាត់បែបនេះគឺដោយសារខ្ញុំអាចទាក់ទាញ មនុស្សឲ្យចាប់អារម្មណ៍ពីសម្រស់របស់ខ្ញុំ ហើយខ្ញុំចង់មានសម្រស់ស្រស់ស្អាតដូចមនុស្សស្រីពិតៗ។ ជាងនេះទៅទៀត ខ្ញុំចង់ផ្គាប់ចិត្តសង្សាររបស់ខ្ញុំដោយផ្តល់នូវអ្វីដែល មនុស្សស្រីធម្មតាមាន»។ សៀងហៃ បានបន្តថា៖ «ពីដំបូងខ្ញុំក៏បារម្ភពីសុខភាពដែរ ហើយខ្ញុំមិនដឹងថា ខ្ញុំនឹងប្រឈមមុខទៅនឹងជំងឺអ្វីខ្លះទេនៅពេលអនាគតនោះទេ»។
នៅក្នុងសង្គមតារា ការវះកាត់ដើមទ្រូងកាន់តែមានការពេញនិយម ហើយយុវវ័យ មួយចំនួនក៏មានគំនិតបង្កើនសម្រស់របស់ពួកគេដោយការវះកាត់ដើមទ្រូង ដូចជាសៀងហៃដែរ ប៉ុន្តែក៏មានយុវវ័យមួយចំនួនមិនហ៊ានគិត និងមិនហ៊ានធ្វើវាទេ។
កញ្ញា ទា ម៉ាលីណែត អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យហ៊ុនសែនតាខ្មៅបានបង្ហាញពី អារម្មណ៍មិនពេញចិត្តចំពោះការវះកាត់បែបនេះ។ បើនិយាយពីហេតុផលសុខភាព កញ្ញា ម៉ាលីណែត បានបង្ហាញគំនិតបដិសេធទៅលើការធ្វើបែបនេះ ដោយកញ្ញាជឿថា បើមានការបន្ថែមឬក៏ជំនួសអ្វីនៅក្នុងរាងកាយ វាពិតជាផ្តល់ផលវិជ្ជមាននិងអវិជ្ជមាន។ កញ្ញា បានអះអាងថា៖ «សម្រាប់ខ្ញុំ បើទោះបីជាខ្ញុំមានលុយច្រើនប៉ុនណាក៏ដោយ ខ្ញុំនឹងមិនយកលុយទៅធ្វើរឿងបែបនេះទេ ព្រោះខ្ញុំខ្លាចប៉ះពាល់ដល់សុខភាព។ សម្រស់គឺមានសារៈសំខាន់ ប៉ុន្តែសុខភាពវិញគឺរឹតតែសំខាន់»។
ចំណែកឯលោក បុន ដារ៉ាក់គុន្ធា វ័យ២១ឆ្នាំ និងជានិស្សិតឆ្នាំទី៤ នៃសាកល វិទ្យាសាស្រ្តសុខាភិបាលបញ្ជាក់ថា៖ «វាមិនល្អទេបើទោះបីជាវាធ្វើឲ្យយើងមើលទៅស្អាត ប៉ុន្តែវានិងផ្តល់គុណវិបត្តិដល់យើងនៅថែ្ងខាងមុខ»។ លោកបានបន្តថា អ្នកខ្លះបានប្រឈមមុខនឹងអាការៈដូចជាឈឺក្បាល និងហើមច្រមុះហើយអ្នកខ្លះទៀតបានប្រឈមមុខនឹងជំងឺមហារីក។
អត្ថបទដែលបានចុះ ផ្សាយនៅក្នុងវិទ្យុបារាំងកាលពីថែ្ង៤ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះ បានឲ្យដឹងថា ទោះបីជាប្រទេសបារាំងត្រូវបានគេទទួលស្គាល់ និងល្បី ល្បាញផ្នែកផលិតផលកែសម្ជស្សក៏ដោយ ប៉ុនែ្តកនៅតែមានរឿងហេតុកើតឡើងខ្លះដែរ។ អត្ថបទ នោះបានលើកឡើងនូវសំណួរថា៖ «តើគ្រប់ស៊ីលីកូនបំប៉ោងសុដន់សុទ្ធតែអាច បង្កជំងឺមហារីកឬ?» ។ ក្រសួងសុខាភិបាលបារាំង បានចេញអនុសាសន៍ ឲ្យស្រី្តបារាំងទាំងអស់ដែលបានធ្វើការវះកាត់ដើមទ្រូងដោយ ប្រើស៊ីលីកូនឲ្យធ្វើការវះកាត់ដកយកស៊ីលីកូនទាំងនោះ ចេញវិញ ព្រោះវាអាចបណ្តាលឲ្យពួកគេប្រឈមមុខទៅនឹងជំងឺមហារីក។
អត្ថបទដែលបានចុះ ផ្សាយនៅក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍ នោះ បាន បញ្ជាក់ទៀតថា៖ «ក្រោយ ពេលដែលនាង កុល ដាវី បានទទួលព័ត៌មានស្តីពីផលប៉ះពាល់នៃជំងឺមហារីកដែលកើតចេញពីការ ដាក់បញ្ចូលថង់ស៊ីលីកូន នាងក៏មានការបារម្ភចំពោះ ខ្លួនឯងដែរ ប៉ុន្តែនាងបានបញ្ជាក់យ៉ាងមានទំនុកចិត្តថា រឿងអាក្រក់នោះនឹងមិនកើតមានចំពោះនាងឡើយ ខណៈដែលនាងក៏មានការវះកាត់តាមវេជ្ជសាស្ត្របានយ៉ាងត្រឹមត្រូវ នោះ»។
ចំណែកឯលោក ចាន់ សីហា វេជ្ជបណ្ឌិត និងជានាយកនៅឯមជ្ឈមណ្ឌលកែសម្ជស្សភឺល នៅក្នុងប្រទេសកម្ពុជាបាននិយាយថា សម្ជស្សគឺជារឿងសំខាន់នៅក្នុងការរស់នៅក្នុងសង្គមបច្ចុប្បន្ន ។ បើសិនជានិយាយអំពីការវះកាត់ វាតែងតែមានផលប៉ះពាល់ ដូចជាការវះកាត់ដើមទ្រូងជាដើម ដែលវាអាចធ្វើឲ្យយើងកើតជំងឺមហារីក។ សម្រាប់អ្នកដែលចង់ធ្វើការវះកាត់ ពួកគាត់គួរតែសុំការផ្តល់យោបល់ពីផលប៉ះពាល់ ហើយពួកគាត់គួរតែធ្វើវាជាមួយលោកគ្រូដែលមានវិជ្ជាជីវៈត្រឹម ត្រូវ។ លោកសីហា បានបន្ថែមទៀតថា៖ «ឲ្យតែការវះកាត់នេះធ្វើឡើងបានត្រឹមត្រូវ នោះវានឹងមិនមានផលអាក្រក់អ្វីនោះទេ»។
លោកវេជ្ជបណ្ឌិតក៏បានផ្តល់ជាមតិមួយដែរថា ពួកគាត់គួរតែថ្លឹងថ្លែងរវាងសម្ផស្សនិងសុខភាព។ ប្រសិនបើអ្នកណាចង់វះកាត់ ពួកគាត់គួរតែពិចារណាអំពីរឿងបីសំខាន់ៗ ដូចជា វិជ្ជាជីវៈរបស់គ្រូពេទ្យ ទីកន្លែងវះកាត់ និងសម្ភារវះកាត់ នៅមុនពេលពួកគេ សម្រេចចិត្តវះកាត់។
បើយោងតាមមតិខាងលើ យើងឃើញថា ការវះកាត់មានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។ ឧទាហរណ៍ សម្រាប់អ្នក មានអាជីពជាអ្នកសិល្បៈ ឬអ្នកដែលមានសម្រស់មិនសូវស្អាតពីធម្មជាតិ សម្ជស្សគឺមានសារៈសំខាន់ណាស់។ បើសិនជាអ្នកទាំងនោះចង់ធ្វើការវះកាត់អ្វីមួយ ពួកគេគួរតែពិភាក្សាឲ្យបានហ្មត់ចត់ជាមួយគ្រូពេទ្យ ជំនាញ និងទៅពិនិត្យឲ្យបានទៀងទាត់។ ជាពិសេសទៅទៀតនោះ ពួកគេគួរតែ គិតគូរពិចារណាឲ្យបានត្រឹមត្រូវ និងឲ្យ តម្លៃទៅលើសុខភាពផង។ ប្រសិនបើអ្នកមានសុខភាពល្អ នោះវានឹងលើកសម្រស់របស់អ្នកឲ្យកាន់តែស្រស់ស្អាត និងមានជីវិតស្រស់ថ្លា៕(POSTKHMER)