កោះកុងៈ រថយន្តស៊ីទែនដឹកប្រេងមួយគ្រឿង បានដាច់
ហ្រ្វាំងធ្លាក់ជ្រោះក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យស្រ្តីម្នាក់
និងក្មេងប្រុសម្នាក់ បានស្លាប់បាត់បង់ជិវិត រីឯបុរសម្នាក់ទៀតរងរបួសធ្ងន់។
មន្រ្តីនគរបាលចរាចរណ៍ខេត្តកោះកុងបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅចំណុចចំណោទអន្ទង់អាំង ក្នុងភូមិជីមាស ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង។
មន្រ្តីនគរបាលចរាចរណ៍រូបនេះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកប្រេង ១គ្រឿង ចេញពីភ្នំពេញឆ្ពោះទៅខេត្តកោះកុង លុះដល់ចំណុចកើតហេតុ រថយន្តបានបើកចុះចំណោទ តែជាគ្រោះអកុសល្យរថយន្តបានដាច់ហ្វ្រាំងជ្រុលចង្កូតធ្លាក់ជ្រោះក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យ លោកស្រី ងិន ស្រី អាយុ ៤៨ឆ្នាំ និងកុមារា សុខ ជាតិ អាយុ ៤ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុ។ ដោយឡែកលោក សែន សារ៉េត អាយុ ៥២ឆ្នាំ ជាអ្នកបើកបររងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
ក្រោយពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកបទុមសាគរ បានចុះពិនិត្យដល់កន្លែងកើត ហេតុ និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕(DAPNEWS)