Sunday, February 19, 2012

បុរស​ម្នាក់ ផឹក​រហូត​ទាល់តែ​ខ្យល់គរ ស្លាប់​ក្នុង​ពិធីមង្គលការ​​

បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​តុ​ការ បន្ទាប់ពី​ពិធី​ចប់​រួចរាល់ ហើយ​អ្នកភូមិ​ប្រទះឃើញ​សព​នា​វេលា​ទៀបភ្លឺ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១២ ក្នុងភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។
​    ​
​ប៉ូលិស​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ហម ហេន អាយុ ៤១​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​


​ ប៉ូលិស​ស្រុក​កំពង់ត្រាច​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១២ នៅផ្ទះ​កើតហេតុ​មាន​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ហើយ​ជនរងគ្រោះ​ជា​ភ្ញៀវ​ម្នាក់​ក្នុង​ពិធី​នេះដែរ​។ ដោយសារ​បុរសរងគ្រោះ​ជា​មនុស្ស​ងប់​នឹង​ការផឹក គាត់​មាន​សភាព​ស្រវឹង​តាំងពី​ល្ងាច ហើយ​បន្ដ​ផឹក​ជាមួយ​ភ្ញៀវ​រហូតដល់​យប់​ជ្រៅ​។ ក្នុងពេលនោះ ជនរងគ្រោះ​ស្ទើរតែ​ខ្យល់គរ​ម្ដង​រួចទៅហើយ តែមាន​គេឯង​ជួយ​ចាប់ខ្យល់ និង​នាំទៅ​សម្រាក​នៅក្រោយ​ផ្ទះការ​។ ក្រោយមក​គេ​ឃើញ​បុរស​រូបនោះ ចូល​រាំលេង​ជាមួយ​គេ​ទាំង​ស្រវឹង​ដាប រហូតដល់​ចប់​ពិធី ដោយ​មិនដឹងថា បុរស​រូបនោះ​ទៅណា​ទេ​។ ស្រាប់តែ​វេលា​ទៀបភ្លឺ អ្នកភូមិ​ប្រទះឃើញ​បុរស​ដដែល​នេះ ស្លាប់​នៅ​តុ​ការ​ក្នុង​រោង​ទៅវិញ ទើប​មានការ​ភ្ញាក់ផ្អើល​។

​ជាមួយ​ហេតុការណ៍​នោះ សមត្ថកិច្ច​ក៏​ចុះ​ធ្វើ​កោសល្យពិច័យ និង​សន្និដ្ឋាន​ជា​ផ្លូវការ​ថា ការស្លាប់​នេះ​បណ្ដាលមកពី​ខ្យល់គរ ហើយ​គ្មាន​ហេតុផល​អ្វី​ផ្សេង​ទេ ដោយ​ជនរងគ្រោះ​ជា​មនុស្ស​ងប់​នឹង​ការផឹក មិនសូវ​រវីរវល់​ហូបចុក​ឡើយ​៕ K

Comments system

Disqus Shortname