បុរសម្នាក់បានជាប់ក្នុងរថយន្តដែលបក់ក្នុងទឹក
កកអស់រយៈពេល២ខែ ត្រូវបានគេជួយសង្គ្រោះក្នុងប្រទេសស្វ៊ីស។
ប៉ូលិសនិយាយថា បុរសវ័យ៤៥ឆ្នាំរូបនេះ ត្រូវបានគេរកឃើញ
និងជួយសង្គ្រោះក្នុងតំបន់ភាគខាងជើងទីក្រុង Umea ។
រថយន្តដែលមានមនុស្សជាប់ក្នុងទឹកកកនោះ
ត្រូវបានរថយន្តបោសសម្អាតទឹកកករកឃើញនៅក្នុងតំបន់ព្រៃមួយចម្ងាយ
ប្រហែល២គីឡូ
ម៉ែត្រពីផ្លូវធំ។
បុរសម្នាក់នោះត្រូវបានគេរកឃើញកំពុងដេកលើកៅអីខាងក្រោយក្នុងរថយន្ត
ដោយគ្មានកម្លាំងកំហែងនិយាយស្តីទៀតផង ។បន្ទាប់ពីនាំខ្លួនគាត់ទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យនិយាយថា ស្ថានភាពសុខភាពគាត់នៅល្អទេ ។ បុរសម្នាក់នោះបាននិយាយប្រាប់ប៉ូលិសថា គាត់បានទទួលទានទឹកកក ដើម្បីបំពេញក្រពះចាប់តាំងពីពាក់កណ្តាលខែធ្នូ ដោយមិនបានទទួលទានអ្វីផ្សេងក្រៅពីនេះឡើយ ។ ព័ត៌មានបន្ថែមនៅមិនទាន់បានដឹងច្បាស់នៅឡើយទេ ហើយក៏មិនដឹងពីមូលហេតុអ្វីបានជាគាត់ជាប់ក្នុងទឹកកកបែបនេះដែរ ។ តំបន់ខាងជើងប្រទេសស្វ៊ីសនៅក្បែរទ្វីបអង់តាកទិក មានសីតុណ្ហភាពដក៣០អង្សារសេក្រោមសូន្យ ៕