មន្ទីរពេទ្យកុមារជាតិបានប្រកាសជាសាធារណៈ អំពីការជួយព្យាបាល
និងវះកាត់មាត់ឆែបដល់កុមារដោយមិនគិតថ្លៃ ជារៀងរាល់ថ្ងៃ
ដោយគ្មានការកំណត់ថ្ងៃឈប់ឡើយ។
អនុប្រធានផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារជាតិ វេជ្ជបណ្ឌិត ឡុង វណ្ណា បានថ្លែងថា មន្ទីរពេទ្យនេះ មានអាគារសំរាប់វះកាត់កុមារមាត់ឆែបដោយមិនគិតប្រាក់ ទាំងថ្លៃវះកាត់ ព្យាបាល និងស្នាក់នៅក្នុងមន្ទីរពេទ្យ។ លោកថា កុមារឆែបមាត់ដែលអាចវះកាត់បានល្អ គឺចាប់ពីកើតរហូតអាយុ ១ខែ។
លោកឲ្យដឹងថា ការផ្ដល់សេវាវះកាត់ និងព្យាបាលដោយមិនយកប្រាក់កម្រៃអាចដំណើរការទៅបាននេះ គឺមានសប្បុរសជនក្នុង និងក្រៅប្រទេសជួយផ្ដល់ថវិកា និងសម្ភារៈមួយចំនួន ដើម្បីជួយកុមារទាំងឡាយដែលកើតបញ្ហាមាត់ឆែបរស់នៅក្នុងប្រទេស កម្ពុជា ឲ្យមានមុខមាត់ស្អាត។
ក្នុងឆ្នាំ២០១២ គិតមកដល់ថ្ងៃ១៥ ខែកុម្ភៈ មន្ទីរពេទ្យនេះបានវះកាត់កុមារឆែបមាត់ និងព្យាបាលមិនគិតប្រាក់ជាង ១០០នាក់ហើយ។ ការជួយព្យាបាលមិនគិតប្រាក់ចំពោះបញ្ហាកុមារឆែបមាត់នៅក្នុង មន្ទីរពេទ្យកុមារជាតិ បានប្រារព្ធតាំងពីឆ្នាំ១៩៩៨ មក។ លោកបន្ថែមថា ប្រសិនបើពលរដ្ឋដែលចង់ឲ្យក្រុមគ្រួសារធ្វើការវះកាត់មាត់ឆែប មិនយកប្រាក់ សូមទាក់ទងទូរស័ព្ទលេខ ០១២ ៦៦ ៧៤ ៣៤ និង ០១៧ ៩៨ ៩៦ ៩១ ឬ អាចចូលទៅក្នុងអគារវះកាត់នោះដោយផ្ទាល់ ដើម្បីសាកសួរព័ត៌មានពីក្រុមគ្រូពេទ្យនៅទីនោះ៕