នាយសេនាធិការកងទ័ពអ៊ីស្រាអែលបានអះអាងកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលនឹងសំរេចថាតើត្រូវវាយប្រហារលើអ៊ីរ៉ង់ដែរឬអត់។
ឧត្តមសេនីយ៍ឯកបេននី ហ្កានបានប្រាប់
ទូរទស្សន៍Channel One TVថា "អ៊ីស្រាអែលគឺជាអ្នកធានាធំជាងគេសំរាប់សន្តិសុខរបស់ខ្លួន។ នេះជាតួនាទីរបស់យើងជាយោធា រដ្ឋអ៊ីស្រាអែលនឹងការពារខ្លួន"។
លោកបានបន្ថែមថា "យើងត្រូវតែតាមដានដំណើរវិវត្តន៍សភាពការណ៍នៅអ៊ីរ៉ង់និងគំរោង នុយក្លេអ៊ែររបស់ប្រទេសនេះ តែក្នុងលក្ខណៈធំទូលាយមួយ គិតដល់អ្វីដែលពិភពលោកកំពុងធ្វើ អ្វីដែលអ៊ីរ៉ង់បានសំរេចចិត្ត អ្វីដែលយើងនឹងធ្វើឬមិនធ្វើ"។
ក្នុងប៉ុន្មានសប្តាហ៍មកនេះ មានការលេចឮជាទូទៅថាអ៊ីស្រាអែលជិតធ្វើការវាយប្រហារលើទីតាំង នុយក្លេអ៊ែរអ៊ីរ៉ង់ តែទោះជាយ៉ាងណាអ៊ីស្រាអែលនៅមិនទាន់សំរេចចិត្តនៅឡើយទេលើបញ្ហានេះ ។
ភាពតានតឹងរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលបានកើនឡើងជាប្រចាំដោយ កាលពីថ្ងៃសៅរ៍នាវាចម្បាំងអ៊ីរ៉ង់បានបើកចូលសមុទ្រមេឌីទែរ៉ាណេ ដោយឆ្លងកាត់ព្រែកជីកស៊ុយអេនៅក្នុងការបង្ហាញអំណាចមួយ ជាចំណាត់ការក្រោមការឃ្លាំមើលរបស់អ៊ីស្រាអែលជាប់ជាប្រចាំ។
កាលពីថ្ងៃពុធទី១៥កុម្ភៈ អ៊ីរ៉ង់បាននិយាយថាខ្លួនបានដំឡើងម៉ាស៊ីនបំបែកធាតុចំនួន៣.០០០ទៀត ដើម្បីបង្កើនលទ្ធភាពចម្រាញ់អ៊ុយរ៉ាញ៉ូមនិងបង្កើនការសិក្សាស្រាវ ជ្រាវនិងដំណើរការអ៊ុយរ៉ាញ៉ូម។
វាក៏បានកើតឡើងចំពេលអ៊ីស្រាអែលចោទប្រកាន់រដ្ឋាភិបាលក្រុងតេអេ រ៉ង់ថានៅពីក្រោយការវាយប្រហារជាបន្តបន្ទាប់លើអ្នកការទូតរបស់ខ្លួន នៅឥណ្ឌានិងហ្សកហ្ស៊ីរួមទាំងព្រឹត្តិការណ៍ផ្ទុះគ្រាប់នៅក្រុង បាងកកផងដែរ៕