Monday, February 20, 2012

មន្រ្តីយោធាម្នាក់ រងការបាញ់ប្រហារ ត្រូវបញ្ឈិតត្រង់ក្បាល រងរបួសស្រាល

មន្រ្តីយោធាម្នាក់រងការបាញ់ប្រហារ ត្រូវបញ្ឈិតត្រង់ក្បាល បណ្តាលឲ្យរងរបួសស្រាល នាវេលាម៉ោង៨យប់ថ្ងៃ ចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នៅក្នុងផ្ទះមួយកន្លែងស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក សង្ស័យជារឿងគំនុំ។ នេះបើយោងតាមមន្រ្តីនគរបាលមូលដ្ឋាន។
ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទឲ្យដឹងថា ពិតជាមានករណី បាញ់ប្រហារមន្រ្តីយោធាម្នាក់ តែសំណាង់ល្អត្រូវបញ្ឈិតត្រង់ក្បាល ធ្វើឲ្យរងរបួសស្រាល។
តែទោះជាយ៉ាងណាយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្រ្តីនគរបាលមូលដ្ឋាន បានកំណត់ មុខសញ្ញាជនសង្ស័យនេះ បានហើយ៕(dap)

Comments system

Disqus Shortname