Monday, November 12, 2012

ក្លឹបកំសាន្ដ SPACE បង្កសំឡេងរំខាន ដល់អ្នកជិតខាង

Photo by DAP-Newsភ្នំពេញ ៖ ប្រជាពលរដ្ឋមួយចំនួន ដែល រស់នៅក្បែរទីតាំងក្លឹបកំសាន្ដ SPACE ស្ថិត នៅខាងក្រោយ សាលាបឋមសិក្សា ទួលគោក ប្រហែល២០០ ម៉ែត្រ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានត្អូញត្អែរ និងរិះគន់ចំពោះសំឡេងរំខាន ដែលឮចេញពី ក្នុងក្លឹបកំសាន្ដខាងលើ ធ្វើឱ្យការសម្រាក របស់ពួកគាត់នៅពេលយប់មានការប៉ះពាល់ យ៉ាងខ្លាំង ។
ប្រជា ពលរដ្ឋមួយរូប ដែលមានលំនៅ ឋានជាប់ក្លឹបកំសាន្ដខាងលើនេះ បានឱ្យដឹង ថា បើទោះបីក្លឹប កំសាន្ដSPACE ទើបនឹង បើកដំណើរការ ក្នុងរយៈពេលប៉ុន្មានថ្ងៃមក នេះ ប៉ុន្ដែការរាំច្រៀង ដែលមាន សំឡេង ខ្លាំងៗចេញពីក្លឹបកំសាន្ដខាងលើ ធ្វើឱ្យមាន រំញ័រនិងប៉ះពាល់ការ សម្រាកនៅ ពេលយប់ របស់ពួកគាត់ ដូច្នេះប្រជាពលរដ្ឋទាំងនេះ សុំអំពាវនាវដល់អាជ្ញាធរខណ្ឌទួលគោក ក៏ ដូចជាម្ចាស់ក្លឹប កំសាន្ដ ជួយកែសម្រួលធ្វើ យ៉ាងណាកុំឱ្យមានការរំខានដល់ពួកគាត់តទៅទៀតនោះ ។
ប្រជាពលរដ្ឋរូបនេះបានបន្ដថា ដំណើរការរាំច្រៀង អមដោយសំឡេងឮខ្លាំងៗ ចាប់តាំងពីក្បាល ព្រលប់ រហូតទៅដល់ម៉ោងប្រហែល១-២ ទើបឈប់ ដូច្នេះបើសិនជាដំណើរការទៅមុខ ទៀតពុំមានការដោះ ស្រាយនោះ ច្បាស់ជា ប្រជាពលរដ្ឋនៅក្បែរខាងមិនអាចរស់នៅ បានឡើយ ។
មូលហេតុដែលនាំឱ្យមានសំឡេងរំខាន ខ្លាំងៗពីសំណាក់ក្លឹប កំសាន្ដខាងលើ ដោយ សារតែទីតាំង ក្លឹបមួយនេះ ដែលទើបនឹងរៀបចំហើយ មិនសូវ មានលក្ខណៈ បច្ចេកទេសត្រឹមត្រូវ ដែលធ្វើឱ្យសំឡេង ឮចេញមកក្រៅយ៉ាងខ្លាំងនោះ ។
មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលមិនទាន់ អាចស្វែងរកការបកស្រាយ ណាមួយពីម្ចាស់ ក្លឹបកំសាន្ដនៅ ឡើយទេ ទាក់ទិនទៅនឹង សំឡេងរំខាន ដល់ប្រជាពលរដ្ឋក្បែរខាងនោះ។

Comments system

Disqus Shortname