អធិការស្រុកអូរាំងឪ លោក ញ៉ែម សុខុម បានឱ្យដឹងថា អ្នកមីងក្រមុំចាស់ ដែលត្រូវក្មួយគម្រាមរំលោភមានឈ្មោះ ហ.ស.ខ. អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ ចំណែកក្មួយល្មោភ កាមរំលោភមីងឯង ក្រោយពេលស្រវឹង ទឹកត្នោតជូរ ឈ្មោះ ប៉ឹង សុឃាង អាយុ ២៩ឆ្នាំ រស់នៅភូមិព្រៃសំបួរលិច ឃុំ មៀន ស្រុកអូររាំងឪ។ លោកបន្ដថា ជន សង្ស័យជាក្មួយធ្លាប់ឡើងចុះផ្ទះរបស់ មីង លុះពេលឡើងទៅដល់លើផ្ទះ ជន សង្ស័យបានអួតប្រាប់មីងរបស់គេថា ទើបមកពីផឹកទឹកត្នោតជូរជាមួយមិត្ដ ភ័ក្ដ្រនៅក្នុងភូមិ។
មីងរងគ្រោះបានរៀបរាប់ប្រាប់ សមត្ថកិច្ចថា បន្ទាប់ពីក្មួយនិយាយចប់ បានដើរ ទៅផ្ទះបាយ ពេលនោះគាត់បានសួរថា “អាឃាង ឯងមករកអី?” ពេលនោះជន សង្ស័យបានឆ្លើយតបថា “រកអីក៏ដោយ កុំមាត់” ហើយជនសង្ស័យក៏ដើរចេញពីចង្ក្រានបាយមកវិញ ក្នុងដៃកាន់កណ្ដៀវ យកមកភ្ជង់ករបស់គាត់ ហើយចាប់ផ្ដួល ធ្វើសកម្មភាពរំលោភរហូតបានសម្រេច ។ មីងក្រមុំចាស់ បានបន្ដថា គាត់ខំ រើបម្រះដែរតែត្រូវជនសង្ស័យយក កណ្ដៀវគំរាមអារបំពង់ក ទើបធ្វើឱ្យគាត់ មិនហ៊ានរើបម្រះ។
អធិការស្រុកអូររាំងឪ បានឱ្យដឹងថា ក្រោយពីកើតហេតុ ជនសង្ស័យ ត្រូវបាន ឃាត់ខ្លួន បន្ទាប់ពី មីងក្រមុំចាស់ បាន ប្ដឹងមកសមត្ថកិច្ចពីបទគម្រាមកំហែង រំលោភសេពសន្ធវៈ ហើយពេលនេះ បាន បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ដ ក្រោមចម្លើយសារភាពរបស់ជនសង្ស័យថា ការដែលគេចាប់មីងខ្លួនឯងរំលោភ ព្រោះតែស្រវឹងទឹកត្នោតជូរខ្លាំងពេក ៕