ភ្នំពេញៈ ក្នុងកិច្ចប្រជុំកំពូល អាស៊ាន រយៈពេល១០ ថ្ងៃ
ខាងមុខនេះ សាលារាជធានីភ្នំពេញ បានសម្រេចធ្វើ ការបិទច្រកផ្លូវ ចំនួន៦ខ្សែ
ស្ថិតនៅតាមដងផ្លូវ សហព័ន្ធ រុស្ស៉ី និងត្រូវផ្អាកអាជីវករ លក់ដូរ
តាមបណ្តាយផ្លូវ សហព័ន្ធរុស្ស៊ី និងផ្លូវព្រះនរោត្តម កំឡុងពេលនេះផងដែរ ។
នាយកទីចាត់ការរដ្ឋាបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ បានឲ្យដឹង នៅថ្ងៃទី១១ ខែវិច្ឆិកា នេះថា សាលារាជធានីភ្នំពេញ បានសម្រេច បិទច្រក ផ្លូវទាំង៦ នោះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា នេះ ពោលគឺរយៈពេល១០ថ្ងៃ។
លោក ឡុង ឌីម៉ង់ ក៏បានឲ្យដឹងទៀតថា ការសម្រេចបិទច្រកផ្លូវរបស់ សាលារាជធនីភ្នំពេញ នៅពេលនេះ គឺដើម្បីរក្សា សណ្តាប់ធ្នាប់ របៀបរៀបរយ និងសម្រួល ចរាចរណ៍ និងជាពិសេស គឺដើម្បីធានាបាន នូវការរក្សា សន្តិសុខ សុវត្ថិភាព ជូនក្បួនធ្វើដំណើរ របស់ថ្នាក់ដឹកនាំ ដែលបានអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំ កំពូល អាស៊ាន លើកទី២១ ក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ច្រកផ្លូវទាំង៦ ខ្សែ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៉ី ដែលត្រូវបិទជា បណ្តោះអាសន្ននូវ របាំង ចែកទ្រូង ផ្លូវ រួមមាន ទី១.ច្រកផ្លូវលេខ២១៥, ទី២.ច្រកផ្លូវ ចូលវត្តទឹកថ្លា មុខស្ថានីយ៍ប្រេង ឥន្ធនៈតេលាទឹកថ្លា, ទី៣.ច្រកផ្លូវខាងលិច រោងចក្រទឹកថ្លា និងច្រកចូលផ្សារ កាណាឌីយ៉ា ប្លាហ្ស, ទី៤.មុខធនាគារអេស៊ីលីដា និងភោជនីយដ្ឋាន ពោធិ៍ចិនតុង, ទី៥.មុខធនាគារ កាណាឌីយ៉ា និងទី៦.ផ្លូចចូលវត្ត អង្គតាម៉ិញ ។
សេចក្តីជូនដំណឹងបានបន្តទៀតថា ចំពោះបងប្អូន ប្រជាពលរដ្ឋដែលប្រកបអាជីវកម្ម លក់ដើមឈើ គ្រប់ប្រភេទ និងលក់រថយន្ត តាមដងផ្លូវសហព័ន្ធរុស្ស៉ី និងផ្លូវព្រះ នរោត្ត ក៏ត្រូវផ្អាកអាជីវកម្ម ក្នុងអំឡុងពេលកិច្ចប្រជុំ កំពូលអាស៊ាន នេះផងដែរ ៕