Saturday, November 10, 2012

ជិះម៉ូតូប្រញ៉ប់​ ទៅមើល បងប្អូនជួប គ្រោះចរាចរ សំណាងអាក្រក់ធំ បុកបង្កាន់ ដៃស្ពាន ស្លាប់ម្នាក់ របួស២នាក់

Photo by DAP-Newsភ្នំពេញ៖ រថយន្តម៉ាកកូរ៉ូឡាមួយ គ្រឿងបានបោះពួយ ទៅបុកសេ១២៥មួយ គ្រឿងបណ្តាល មនុស្ស ២នាក់រង របួសធ្ងន់ ស្របពេលនោះ សាច់ញាត្តិ របស់ជនរង គ្រោះដែលត្រូវជាប្អូនជីដូន មួយបាននាំ ជិះម៉ូតូ មក មើលដោយលឿនពេក ក៏ជ្រុលទៅបុកបង្កាន់ ដៃស្ពាន៧មករា ស្លាប់ម្នាក់បន្ទាប់ពី បញ្ជូន ទៅ ដល់មន្ទីរ ពេទ្យនិង២នាក់ទៀត រងរបួសធ្ងន់ស្រាល។ ករណីទី១កើតឡើង កាលពីវេលា ម៉ោង ១១និង ៣០នាទីថ្ងៃទី៩ខែ វិច្ឆិកាឆ្នាំ២០១២ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ ភ្លើង ឆេះ រទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងករណីទី២ កើតឡើង នៅគល់ ស្ពាន៧ មករា សង្កាត់ពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ស្ករសេរីឆ្នាំ១៩៩៨ ពាក់ស្លាក លេខ ភ្នំពេញ 2S-2344អ្នកបើកមានឈ្មោះ បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ បើកបរក្នុងទិស ដៅពីជើងទៅត្បួង ចំណែកម៉ូតូរងគ្រោះម៉ាកសេ១២៥ពណ៌ខ្មៅ សេរី ឆ្នាំ២០១០ ស្លាក លេខដាច់បាត់ អ្នកបើកបរមានឈ្មោះ កែវ សំណាង ភេទប្រុសអាយុ២៥ ឆ្នាំរស់នៅភូមិដុតកំបោ ឃុំ ព្រៃអង្គាស ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសត្រង់ ថ្ងាស ដៃ និងកែងជើង និងនារីរួម ដំណើរ ពី ក្រោយដែលត្រូវជាសង្សានោះមានឈ្មោះ ឈា វៃ អាយុ២៤ឆ្នាំរស់នៅឃុំទ្រា ស្រុកណ្តាលស្ទឹង ខេត្ត កណ្តាល រងរបួសបាក់ដៃ ម្ខាងបើកបរក្នុង ទិសដៅស្របទិសគ្នា។
ប្រភពព័ត៌មានបានបន្តថា សាច់ញាត្តិ របស់ឈ្មោះ កែវ សំណាង បានទទួលដំណឹងក៏នាំគ្នា ជិះម៉ូតូ មក មើល ដោយប្រញាប់ពេក ក៏ជ្រុលចង្កូតទៅ បុកបង្កាន់ដៃស្ពាន ៧មករា បណ្តាលឲ្យរង របួសធ្ងន់ស្រាល បីនាក់ ទី១ឈ្មោះ ភក្តិ ភេទប្រុសអាយុជាង ២០ឆ្នាំនិងទី២ឈ្មោះ ដា ភេទប្រុស ទី៣ពុំ ស្គាល់អត្តសញ្ញា ណនោះទេ អ្នកទាំងបីជិះម៉ូតូមួយ គ្រឿងម៉ាកសេ១២៥ពណ៌ ខ្មៅ សេរីឆ្នាំ២០១២ ក្នុងទិសដៅ ពី ត្បូង ទៅ ជើង ប៉ុន្តែជាអកុសល បន្ទាប់បញ្ជូនទៅ ដល់មន្ទីរពេទ្យឈ្មោះ ភក្តិ ក៏ស្លាប់បាត់បង់ ជីវិតដោយ សារ ស្ថានភាពជំងឺធ្ងន់ធ្ងរ ពេក។
បើតាមសំដីរបស់ អ្នកបើកបរវិញ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួន បានបើករថយន្ត ចេញពី ភ្នំពេញ តាម បណ្តោយផ្លូវជាតិលេខ៣លុះ ទៅដល់ ចំណុចកើត ក៏បានប្រទះឃើញម៉ូតូ ចំនួន៣ ទៅ ៤គ្រឿង ជិះស្ថិត នៅកណ្តាលផ្លូវ ពេលនោះខ្លួន ក៏ព្យាយាមស៊ីប្លេ ប៉ុន្តែដោយសារ មិនជៀស ក៏ សម្រេច ចិត្តបើកអែបខាង ស្តាំងដៃ ប៉ុន្តែគ្រាន់តែ បើកទៅជិតដល់ស្រាប់ម៉ូតូនោះងាក ចូលក៏បណ្តាលឲ្យ បុក យ៉ាងពេញទំហឹង តែម្តងទៅ ហើយ ស្រប ពេលនោះ ខ្លួនបានព្យាយាមជួយ សង្រ្គោះដោយបាន ទូរស័ព្ទ ហៅរថយន្តពេទ្យ តែបានបន្តិចក៏ មានប្រជាពលរដ្ឋ ទៅដល់ហើយ វាយ ខ្លួន មួយដៃ មួយជើង សន្លប់ បាត់ទៅ ។
ប្រភពព័ត៌មាន ពីសាច់ញាតិជនរង គ្រោះវិញបានឲ្យដឹងថា ក្រុមគ្រួសារបន្ទាប់ពី ទទួលដំណឹង ហើយ ក៏នាំគ្នាមកមើល ប៉ុន្តែប្អូនជីមួយជិះ ម៉ូតូមួយ គ្រឿងគ្នា៣នាក់ ជិះមកតាមក្រោយ ដោយលឿន ពេកក៏ ជ្រុលបង្កូតទៅ បុកគល់ស្ពាន៧មករា បណ្តាលឲ្យរង របួសធ្ងន់និង ស្រាលទាំង៣ ប៉ុន្តែជា អកុសល បន្ទាប់ពីបញ្ជូន ទៅដល់មន្ទីរពេទ្យ ឈ្មោះ ភក្តិ ក៏ស្លាប់តែម្តងទៅ ។
បច្ចុប្បន្នម៉ូតូនិងរថយន្ត ត្រូវបានយកទៅ រក្សាទុកនៅនគរបាល ចរាចជើងគោក រាជធានីភ្នំពេញ ដើម្បី រង់ ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះ ស្រាយតាមផ្លូវច្បាប់៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname