Saturday, November 10, 2012

លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត

លោក​មេធាវី ជួង ជូងី

លោក​មេធាវី ជួង ជូងី
© ចាន់ណា/rfi

ដោយ គីន ហត្ថារ៉ូ
ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បាន​សម្រេច​លប់​ឈ្មោះ​លោក​ សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ហើយ​នៅ​ព្រលប់​ថ្ងៃ​នេះ​ ដោយ​សំអាង​លើ​សាល​ដីការ​​របស់​តុលាការ​កំពូល​ដែល​បាន​កាត់ទោស​លោក​ សម រង្ស៊ី​ កំបាំង​មុខ​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ រី​ឯ​គ្រួសារ​របស់​លោក​ក៍​ត្រូវ​បាន​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ផង​ ដែរ​ដោយសារ​បាន​ផ្លាស់ប្តូរ​ទី​លំនៅ​ទៅ​រស់​នៅ​ទី​កន្លែង​ថ្មី។

Comments system

Disqus Shortname