ទីភ្នាក់ងារព័ត៌មានបរទេស
កាលពីថ្ងៃទី២៨ កុម្ភៈ ផ្សាយឱ្យដឹងថា នាងអ៊ីរីណា ឆេក
គូដណ្តឹងកីឡាករគ្រីស្ទៀណូ រ៉ូណាល់ដូ ខ្សែបម្រើក្លឹប
Real Madrid
បានបង្ហាញចំណាប់អារម្មណ៍ទស្សនិកជនជារឿយៗ
នៅក្នុងពិធីផ្សេងៗ ។ ចុងក្រោយនេះ
នាងចូលរួមក្នុងពិធី«វ៉ានីទី ហ្វែរ៍»
ឬពិធីជប់លៀងក្រោយពីប្រកាសរង្វាន់អូស្កា
កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ
ដែលពិធីនេះរៀបចំឡើងដោយទស្សនាវដ្តី«វ៉ានីទី ហ្វែរ៍»
ជារៀងរាល់ឆ្នាំ ។ នាងឆេក
ជាតារាបង្ហាញម៉ូដរបស់ទស្សនាវដ្តី«ស្ព័រអ៊ីលឡាស្ត្រេ
ធីត» ក្នុងឈុតហែលទឹកឆ្នាំ២០១០
បានផ្តល់ចំណាប់អារម្មណ៍ដ៏ល្បីរន្ទឺក្នុងឈុតដ៏សិចស៊ី
ពណ៌មាស ។
ឈុតនេះមើលពីខាងមុខមានលក្ខណៈធម្មតា
ប៉ុន្តែក្រឡេកមើលខាងក្រោយ
នារីជនជាតិរុស្ស៊ីអាយុ២៦
ឆ្នាំរូបនេះបានបង្ហាញផ្នែកចំហៀងនៃសុដន់
ដោយគ្មានឈុតក្នុងសម្រាប់បិទបាំងទេ ។ ពិធី«វ៉ានីទី ហ្វែរ៍»
មានភ្ញៀវចូលរួមជាតារាសម្តែងហូលីវូដ
ដ៏ល្បី
ឈ្មោះជាច្រើននាក់រួមទាំងភ្ញៀវកិត្តិយសក្នុង
មជ្ឈដ្ឋានកីឡាផ្សេងៗ ដូចជាកីឡាករដេវីដ បេកខាំ
នាងម៉ារីយ៉ា សារ៉ាប៉ូវ៉ា
រួមទាំងតារាតឺន្នីស២នាក់បងប្អូនត្រកូលវីល្លៀម
វីណាស់ និងសេរ៉េណា ផងដែរ ៕