រាជធានីភ្នំពេញ ៖
បុរសម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ត្រូវនគរបាល
និងប្រជាជនដេញតាមប្រមាញ់ចាប់បានកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៩ កុម្ភៈ ២០១២
បន្ទាប់ពីជននោះធ្វើសកម្មភាពលួចយកឡែបថបមួយគ្រឿងនៅក្នុងស្តង់
លក់ផ្កាកែងផ្លូវលេខ១៥៤ និង៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ
ហើយព្យាយាមបើកមូ៉តូគេចខ្លួន
តែសំណាងអាក្រក់ជិះម៉ូតូទៅបុករបងដែកដួលប្រកាច់ប្រកិន។
ជនសង្ស័យដែលនគរបាលប៉ុស្តិ៍ផ្សារថ្មីទី១
ឃាត់ខ្លួននោះមានឈ្មោះចាប សុភ័ក្រ្ត ភេទប្រុស អាយុ២៥ឆ្នាំ
ស្នាក់នៅផ្ទះជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
រីឯជនរងគ្រោះជាម្ចាស់ឡែបថប
ឈ្មោះសុខ ឃៀង ភេទស្រី អាយុ២២ឆ្នាំ ជាអ្នកលក់ផ្កា ស្នាក់នៅផ្ទះជួលសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
ឈ្មោះសុខ ឃៀង ភេទស្រី អាយុ២២ឆ្នាំ ជាអ្នកលក់ផ្កា ស្នាក់នៅផ្ទះជួលសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា
នៅវេលាមោ៉ងខាងលើនារីម្ចាស់ឡែបថបជាប់រវល់ការងារហើយបានដាក់ឡែបថប
ទុកក្នុងស្តង់
ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខស្តង់រួចជន
ម្នាក់ក៏លួចយកឡែបថបដាក់ចូលក្នុងកាបូប
ខណៈនោះនារីរងគ្រោះឃើញហើយស្រែកឆោឡោឡើង
ដើម្បីឲ្យសមត្ថកិច្ចក៏ដូចជាប្រជាជនជួយដេញចាប់។
ដោយឃើញហេតុការណ៍មិនស្រួលជនសង្ស័យម្នាក់បានរត់ចោលបក្សពួក
ឯម្នាក់ទៀតព្យាយាមបើកម៉ូតូគេចចូលច្រកឌឿងហែមផ្លូវលេខ៥៣
ដើម្បីគេចខ្លួន ។ តែជួបសំណាងអាក្រក់បើកម៉ូតូទៅបុករបងដែកផ្ទះ
បណ្តាលឲ្យដួលប្រកាច់ប្រកិនក៏ត្រូវនគរបាល និងប្រជាជនក្របួចជាប់ ៕