កំណាត់ឈើ ទូក នឹងកាកសំណល់ កម្ទេចកម្ទីផ្សេងៗទៀត ដែលបានហូរមកពីទីក្រុង
នៃច្រាំងសមុទ្ររបស់ប្រទេសជប៉ុន ដោយសាររលកយក្ស ស៊ូណាមិ កាលពីឆ្នាំមុន
បានគ្របដណ្តប់ និងអណ្តែតនៅលើផ្ទៃមហាសមុទ្រ ប៉ាស៊ីហ្វិក ភាគខាងជើងនៅក្នុងរយៈ
ចំងាយ ៣០០០ម៉ាល (៤៨២៨គីឡូម៉ែត្រ) ឬជិតពាក់កណ្តាល សមុទ្រ។
ចំណែកឯកាកសំណល់ខ្លះ ទៀតត្រូវទើនៅលើគោក ក្នុងតំបន់ដាច់ស្រយ៉ាលនៃកោះហាវ៉ៃ។
ទីចាត់ការនៃបរិយាកាស និងមហាសមុទ្រជាតិ NOAA ធ្វើការប៉ាន់ស្មានថា ជាដំបូងកាកសំណល់ នៃគ្រោះមហន្តរាយស៊ូណាមិ មួយចំនួនតូច នឹងត្រូវទៅទើរ នៅលើ កោះផ្កាថ្ម
ភាគពាយ័ព្យនៃកោះហាវ៉ៃ ក្នុងរដូវរងានេះ។ អ្នកសម្របសម្រួលរបស់ NOAA លោក Ruth Yender បានប្រាប់ប្រភពពត៌មាន online កាលពីថ្ងៃអង្គារ នេះថា ក្រុមភ្នាក់ងារដែលកំពុងតែស្វែងរក កម្ទេចកម្ទីកំពុងតែធ្វើការហោះហើរ ទៅកាន់កោះហ្គាត ដែលស្ថិតនៅតំបន់ប្រជុំកោះ។
មិនតែប៉ុណ្ណោះ NOAA ក៏បានស្នើរឲ្យក្រុមអ្នកវិទ្យាសាស្រ្ត ជួយអន្តរាគមន៍ជុំវិញបញ្ហានេះផងដែរ។ លោក យ៉េនដឺ បាននិយាយថា កន្លងមកមិនមានកម្ទេចកាកសំណល់ នៅលើឆ្នេរសមុទ្រ របស់សហរដ្ឋអាមេរិកនោះទេ។