Thursday, March 1, 2012

អគ្គិភ័យលេបត្របាក់លំនៅឋានលោក​មេឃុំ​ពន្លៃឆេះហ្មត់ទាំងស្រុង

ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានលោក​មេ​ឃុំ​ពន្លៃមួយខ្នង ត្រូវក្លាយទៅជាចំណី​អគ្គិ​ភ័យ​ទាំង​កណ្តាលថ្ងៃ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​វេលាម៉ោង២និង១០នាទីរសៀល​ថ្ងៃទី​២៩ ​កុម្ភៈ ២០១២ នៅភូមិតាវង ឃុំ​ពន្លៃ ស្រុក​ភ្នំ​​ស្រុក ​។

លោកវរសេនីយ៍ត្រីស៊ី ឌី អធិការនគរបាល​ស្រុកភ្នំស្រុក ដែលបានចុះទៅដល់កន្លែងកើត ហេតុបានប្រាប់ឲ្យដឹងថា ផ្ទះដែល​ត្រូវ​បានភ្លើង​ឆាប​ឆេះនេះ ធ្វើអំពីថ្មក្រោម​ដែក​លើ​ប្រក់សង្កសី​មាន​ទំហំ៤០ម៉ែត្រ​X​៣០ម៉ែត្រ លក់ប្រេងសាំង និង​ប្រេងម៉ាស៊ូត ​និងអីវ៉ាន់គ្រឿង​ទេស​ជា​ច្រើន​មុខ រួមទាំងម៉ាស៊ីនបោកស្រូវ១​គ្រឿង​ទៀត បាន​ក្លាយ​ទៅជាចំណី​ព្រះ​អគ្គី​​​ទាំង​​​អស់​ដែល​​គិតជា​ទឹក​ ប្រាក់នៅមិនទាន់​ច្បាស់​ថា អស់​ប៉ុន្មាន​​នៅ​ ឡើយ​ទេ ។ ម្ចាស់​ផ្ទះ​ឈ្មោះ​សួន សំអ៊ុយ ភេទ​ប្រុស អាយុ៥៦ឆ្នាំ ជា​មេឃុំ​ពន្លៃ​។
លោកវរសេនីយ៍ត្រី ស៊ី ឌី បានបន្តថា តាម​ការស្និដ្ឋានជាហានដំបូង គឺផ្ទុះចង្រ្កានហ្គាស ពី​​ព្រោះតាមការ​បំភ្លឺពីម្ចាស់ផ្ទុះគឺភ្លើងឆាប​ឆេះ​មុន​ ដំបូងគឺចេញពីផ្ទះបាយ ​ហើយ​​រាលដាលដល់ខាង​ក្នុង​​ផ្ទះ និង​ប​ន្តឆាបឆេះដល់មុខផ្ទះដែល​មានលក់​សាំងនិងម៉ាស៊ូត ព្រមទាំងអីវ៉ាន​គ្រឿងទេស​មុខ​ផ្ទះ​​ហ្មត់គ្មានសល់ ៕

Comments system

Disqus Shortname