នៅសហរដ្ឋអាមេរិក
លោកយាយម្នាក់រស់នៅក្នុងផ្ទះសម្រាប់ពួកអ្នកចូលនិវត្តន៍បាន
សម្រេចចិត្តរៀបការចំថ្ងៃកំណើតគម្រប់១០០ឆ្នាំរបស់គាត់។
លោកយាយ DANA JACKSON រស់នៅក្នុងផ្ទះសម្រាប់ចូលនិវត្តន៍មួយនៅ
BOWLING STREET រដ្ឋកេនទុកគី ។
ដើម្បីប្រារព្ធថ្ងៃខួបកំណើតគម្រប់១០០ឆ្នាំរបស់គាត់នា
ថ្ងៃទី៦ កុម្ភៈ កន្លងមកនេះ
គាត់បានសម្រេចចិត្តរៀបការនាថ្ងៃនោះ
ជាមួយបុរសចូលនិវត្តន៍ម្នាក់ លោកតា BILL STRAUSS អាយុ៨៧ឆ្នាំ ។
លោកយាយ DANA ថ្លែងថា ខ្ញុំពុំដឹងដល់សោះ ថា
ខ្ញុំបានរៀបការជាថ្មីម្តងទៀតនៅថ្ងៃណាមួយនោះឡើយ
ក៏ប៉ុន្តែឥឡូវស្រាប់តែមានការរៀបការនេះ ។
ពិធីរៀបការពួកគាត់ប្រព្រឹត្តទៅដោយមានវត្តមានរបស់បណ្តាជន
ចូលនិវត្តន៍ដទៃៗទៀត និងបុគ្គលិកពេទ្យនៃផ្ទះសម្រាប់មនុស្សចាស់។
អ្នកទាំង២បានជួបគ្នាកាលពី២ឆ្នាំមុននេះ
នៅឯមជ្ឈមណ្ឌលព្យាបាលជំងឺមួយ ។ ទោះបីជាលោកតា BILL STRAUSS
មានភ្នែកងងឹត ក៏ប៉ុន្តែលោកយាយ DANA
នៅតែទទួលយកលោកតានេះជាស្វាមីគាត់ដែរ៕