បណ្តាម៉ាស៊ីនឃោសនារាយការណ៍កាលពីថ្ងៃទី២៨
កុម្ភៈ ថា យុវជនអាយុ២០ឆ្នាំម្នាក់ រស់នៅក្រុងម៉ៃអាមី
បានទទួលការចោទប្រកាន់ពីបទគំរាមសម្លាប់ប្រធានាធិបតីអាមេរិក
លោកបារ៉ាក់ អូបាម៉ា ។ កាលពីថ្ងៃទី២១ កុម្ភៈ កន្លងមកនេះ
ក្នុងសារមួយតាម FACEBOOK ក្រោមឈ្មោះជា JAY VALOR យុវជន
JOAQUIN AMADOR SERRAPIO បានស្នើសុំជំនួយពីមនុស្សដទៃៗទៀត
ដើម្បីសម្លាប់លោកអូបាម៉ា
ក្នុងឱកាសនៃទស្សនកិច្ចរបស់ប្រធានាធិបតីនៅសាកលវិទ្យាល័យ
ម៉ៃអាមី គ្រោងសម្រាប់ថ្ងៃទី២៣ កុម្ភៈ ។
ពួកភ្នាក់ងារទាំងនេះរកឃើញកាំភ្លើងវែងមួយដើម និងកាំភ្លើងខ្លីមួយដើម ក្នុងបន្ទប់របស់គេ។ SERRAPIO ត្រូវចាប់ខ្លួននាថ្ងៃនៃទស្សនកិច្ចរបស់លោកអូបាម៉ា ។ ទទួលការដោះលែងដោយបង់ប្រាក់ធានា៧០.០០០ដុល្លារ យុវជន SERRAPIO ត្រូវបញ្ជូនទៅពិនិត្យលើបញ្ហាសរសៃប្រសាទ។ ប្រសិនបើទទួលការកាត់ទោសពីបទគំរាមធ្វើឃាតប្រធានាធិបតី ទោសនេះអាចជាប់គុកយ៉ាងច្រើន៥ឆ្នាំ ៕
ថ្ងៃទី២៣ កុម្ភៈ យុវជន SERRAPIO
បានបញ្ជូនសារមួយទៀតដែលបញ្ជាក់បន្ថែមថា
«ប្រសិនបើលោកអ្នកមកកាន់សាកលវិទ្យាល័យម៉ៃអាមី
ជួបលោកអូបាម៉ា នាថ្ងៃនោះ សូមលោកអ្នកកាន់
ទូរស័ព្ទដៃ
ហើយចាំថត
ពីព្រោះនៅពេលមួយខ្ញុំនឹងបាញ់កាំភ្លើងមួយគ្រាប់ចំក្បាល
របស់លោក។ កាលពីថ្ងៃទី២៣ កុម្ភៈ កន្លងមកនេះ
ពួកភ្នាក់ងារសម្ងាត់អាមេរិកទទួលបន្ទុកខាងកិច្ចការពារ
ប្រធានាធិបតីបានចូលឆែកឆេរផ្ទះរបស់យុវជន SERRAPIO ហើយបានរកឃើញ
IPAD មួយដែលគេប្រើដើម្បីបញ្ជូនសារទាំងឡាយរបស់គេ។ពួកភ្នាក់ងារទាំងនេះរកឃើញកាំភ្លើងវែងមួយដើម និងកាំភ្លើងខ្លីមួយដើម ក្នុងបន្ទប់របស់គេ។ SERRAPIO ត្រូវចាប់ខ្លួននាថ្ងៃនៃទស្សនកិច្ចរបស់លោកអូបាម៉ា ។ ទទួលការដោះលែងដោយបង់ប្រាក់ធានា៧០.០០០ដុល្លារ យុវជន SERRAPIO ត្រូវបញ្ជូនទៅពិនិត្យលើបញ្ហាសរសៃប្រសាទ។ ប្រសិនបើទទួលការកាត់ទោសពីបទគំរាមធ្វើឃាតប្រធានាធិបតី ទោសនេះអាចជាប់គុកយ៉ាងច្រើន៥ឆ្នាំ ៕