បុគ្គលគ្រប់រូបសុទ្ធតែមានកោសិកាមហារីកនៅ
ក្នុងខ្លួន។
កោសិកាទាំងនេះមិនបានបង្ហាញឱ្យឃើញជាក់ស្តែងភ្លាមៗនៅពេលធ្វើ
តេស្តឡើយពោលគឺយើងអាចមើលឃើញវាខណៈដែលវាបានកើតកូនពូនជាចៅ
រាប់កោដិទៅហើយ។
នៅពេលដែលវេជ្ជបណ្ឌិតប្រាប់ទៅបណ្តាអ្នកជំងឺមហារីកថា
គ្មានកោសិកាមហារីកក្នុងខ្លួនរបស់ពួកគេទៀតទេបន្ទាប់ពីការ
ព្យាបាលរួច
វាគ្រាន់តែជាការនិយាយដោយយោងលើការធ្វើតេស្តរកមិនទាន់ឃើញ
ប៉ុណ្ណោះ។
នេះក៏ព្រោះតែកោសិកាទាំងនោះមិនទាន់ឈានដល់ទំហំមួយដែលអាចឱ្យ
គេមើលឃើញបាន។
យោងតាមវេជ្ជបណ្ឌិតជំនាញថា
នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់មានភាពរឹងមាំ
នោះកោសិកាមហារីកនឹងត្រូវបានបំផ្លាញហើយការកកើតកូនចៅរបស់វា
ព្រមទាំងការបង្កើតជាដុំសាច់ក៏ត្រូវបានទប់ស្កាត់ផងដែរ។
ទោះជាយ៉ាងនេះក្តី តាមអ្នកជំនាញខាងចមណីអាហារថា
គេនៅ
អាចបង្កាការកើតមានជំងឺមហារីកបានតាមរយៈការទទួលទានអាហារ
ដែលផ្តល់ផលប្រយោជន៍ដល់សុខភាព១០ប្រភេទ ៖
១.មើមការ៉ុត ៖
វាត្រូវបានគេចាត់ទុកថាជាវីរៈបុរសអាហារបំប៉នរាងកាយដ្បិតវា
មានសារធាតុចិញ្ចឹមច្រើនបំផុត។
គ្មានផ្លែឈើឬបន្លែណាដែលផ្ទុកសារធាតុការ៉ូតែន(Carotene)ច្រើន
ជាមើមការ៉ុតឡើយ។
សារធាតុនេះហើយដែលរាងកាតបំឡែងទៅជាវីតាមីន A។
ការ៉ុតត្រូវអ្នកវិទ្យាសាស្ត្រសង្ស័យថា
មានប្រសិទ្ធិភាពប្រឆាំងនឹងមហារីកពោះវៀនធំ ។
នៅក្នុងមើមមការ៉ុតដែលគេកិនឱ្យម៉ដ្ឋទៅជាទឹក១ពែងមានសារធាតុ
ចិញ្ចឹមដូចជា៖ vitamin A 407.6%,vitamin K20.1%,fiber(សារធាតុសរសៃ)
13.6%,vitamin C12%,potassium 11.1%,vitamin B68.5%,vitamin B36% ,vitamin
B15.3%។ល។
២.ផ្កាខាត់ណា ៖
វាជាបន្លែមួយប្រភេទដែលបណ្តាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវនិង
បានកំពុងតែស្រាវជ្រាវដ្បិតចំណុចសំខាន់របស់វាគឺទប់ទល់នឹងជំ
ងឺមហារីកបានច្រើនមុខ។
សមាសធាតុកីមីនៅក្នុងផ្កាស្ពៃនេះត្រូវគេរកឃើញថា
អាចប្រឆាំងនឹងជំងឺមហារីកផ្លោកនោម មហារីកដោះ មហារីកពោះវៀនធំ
មហារីកក្រពេញប្រូស្តាតនិងមហារីកអូវែរ។
សារធាតុចិញ្ចឹមរបស់ខាត់ណាផ្កាមានដូចជា៖ vitamin C85.9%,vitamin K
20.7%, folate 15.2% ,choline11.1% , vitamin B610% ,potassium
9.1%,fiber 8.5%, manganese 8.5%,។ល។
៣.ពពួកផ្សិត ៖
រាប់ពាន់ឆ្នាំមកហើយផ្សិតគឺជាអាហារជាប្រពៃណីរបស់ប្រជាជនមិន
ត្រឹមតែនៅអាស៊ីតែនៅលោកខាងលិចផងដែរ។ វាត្រូវបានគេគិតថា
ជាប្រភពនៃសារធាតុបំប៉នរាងកាយដ៏មានថាមពល។
វាគ្មានផ្ទុកសារធាតុខ្លាញ់ មានកាឡូរីនិងសូដ្យូមទាប។
មានឥទ្ធិពលប្រឆាំងនឹងមហារីកដោះនិងក្រពេញប្រូស្តាត។
នៅក្នុងផ្សិតឆៅទម្ងន់ ១៤១,៧៥ក្រាមមានផ្ទុកសារធាតុចិញ្ចឹម៖
selenium52.6%,vitamin B2 40.5%,copper(ទង់ដែង)35.5%,vitamin B3
26.9%,vitamin B 5 21.3%,potassium18.1%,phosphorus
17%,zinc(ស័ង្កសី)10.4%,manganese10%,vitamin B1 8.6%,protein 7%។
៤.ដំឡូងជ្វា ៖
វាមិនត្រឹមតែមើលទៅដូចជាបង្អែមលាងមាត់ប៉ុណ្ណោះទេ
តែផ្តល់នូវអត្ថប្រយោជន៍សុខភាពដ៏គួរឱ្យភ្ញាក់ផ្អើល។
មនុស្សជាច្រើនគិតថា
ដំឡូងជ្វាគ្មានអ្វីពិសេសនិងខុសពីដំឡូងដ៏ទៃទេ។
នៅក្នុងការសិក្សាក្នុងមន្ទីរពិសោធន៍
ក្រៅពីតែរសជាតិផ្អែមដំឡូងជ្វាមានប្រយោជន៍ប្រឆាំងនឹងពពួក
ផ្សិតក្នុងសរីរាងកាយនិងប្រឆាំងនឹងពពួកបាក់តេរី ។
នៅក្នុងដំឡូងស្ងោរឆ្អិនទម្ងន់
១១៤ក្រាមមានសារធាតុចិញ្ចឹមរាងកាយ៖ vitamin A 438.1%,vitamin
C37.2%,manganese28.4%,vitamin
B616.5%,tryptophan15.6%,potassium15.4%,fiber15%,vitamin B
510.1%,copper9%,vitamin B 38.5%និង កាឡូរី 5%។
៥.ផ្លែទំពាំងបាយជូរ ៖
តាមការស្រាវជ្រាវបានលាតត្រដាងថា
ផ្លែទំពាំងបាយជូរស្រស់មានប្រសិទ្ធិភាពជួយការពារប្រឆាំងនឹងជំ
ងឺមហារីស្បែកព្រមទាំងជួយទប់ស្កាត់ភាំពចាស់មុនអាយុ។
បណ្តាអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យបាសេឡូណានិងក្រុម
ប្រឹក្សាស្រាវជ្រាវជាតិរបស់ប្រទេសអេស្ប៉ាញបានបង្ហាញថា
ហ្វ្លាវ៉ូណូអ៊ីដ(flavonoids)មាននៅក្នុងផ្លែទំពាំងបាយជូរជាសារធាតុ
ដែលជួយការពារកោសិកាស្បែកពីការបំផ្លាញដោយកាំរស្មីយូវី។
សាស្ត្រាចារ្យបណ្ឌិតMarta
Cascanteផ្នែកជីវគីមីនៅសាកលវិទ្យាល័យបាសេឡូណានិងជានាយកគម្រោង
ស្រាវជ្រាវលើកនេះបាននិយាយថា៖«លទ្ធផលស្រាវជ្រាវដែលគួរឲ្យលើកទឹក
ចិត្តនេះវាគួរតែស្ថិតនៅក្នុងការពិចារណាក្នុងការបង្កើតនូវ
ផលិតផលការពារស្បែក»។
នេះគឺជាលើកទី១ហើយដែលលទ្ធផលនៃការសិក្សារបស់
អ្នកវិទ្យាសាស្ត្រអេស្ប៉ាញបង្ហាញថា
ទំពាំងបាយជូរមានសារធាតុជួយការពារកោសិកាពីការកាំរស្មីយូវី។
ចំណែកលទ្ធផលនៃការស្រាវជ្រាវមួយរបស់អ៊ីតាលីបង្ហាញថា
សារធាតុគីមីមួយប្រភេទនៅក្នុងស្រាទំពាំងបាយជូរអាចបញ្ឈប់ជំងឺ
មហារីកដោះបាន។
ការសិក្សាតាមរយៈការធ្វើតេស្តិ៍ក្នុងមន្ទីរពិសោធន៍បានបង្ហាញថា
Resveratrolដែលរកឃើញនៅក្នុងសំបកផ្លែទំពាំងបាយជូរអាចរំលាយចោល
ការវិវឌ្ឍន៍របស់ជំងឺតាមរយៈការរាំងខ្ទប់ប្រសិទ្ធិភាពលូតលាស់
នៃអ័រម៉ូនភេទ Oestrogen។
វេជ្ជបណ្ឌិតសេបាស្ទីយ៉ាណូ
អានដូនៃសាកលវិទ្យាល័យ
Calabriaរបស់ប្រទេសអ៊ីតាលីបាននិយាយថា៖«Resveratrol
គឺជាឧបករណ៍ឱសថវិទ្យាដ៏មានសក្តានុពលមួយដែលត្រូវអភិវឌ្ឍឲ្យមាន
ប្រសិទ្ធិភាពនៅពេលដែលជំងឺមហារីកដោះស៊ាំទៅនឹងវិធីព្យាបាលតាម
អ័រម៉ូន»។ Resveratrol ដំណើរការដោយការរាំងខ្ទប់ផ្លូវដែលអ័រម៉ូន
Oestrogenប្រមូលផ្តុំគ្នាជាមួយDNAក្នុងរាងកាយស្ត្រីធ្វើឱ្យបាច
សាចកោសិកាមហារីក។ វេជ្ជបណ្ឌិតអានដូនិងសហការីបានរកឃើញថា
ការលូតលាស់របស់កោសិកាមហារីកដោះត្រូវបានកាត់បន្ថយគួរឱ្យភ្ញាក់
ផ្អើលនៅពេលវាត្រូវបានព្យាបាលដោយធាតុនៅក្នុងស្រាទំពាំងបាយជូរ
។
៦.ផ្លែក្រូចពោធិ៍សាត់៖
ការទទួលទានក្រូច១ផ្លែក្នុងមួយថ្ងៃអាចនឹងជួយឱ្យអ្នកឃ្លាត
ឆ្ងាយពីគ្រូពេទ្យ។
យោងតាមការសិក្សាមួយដែលចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រអាមេរិក
Journal of the American College of Nutritionបញ្ជាក់ថា
សារធាតុមួយប្រភេទក្នុងផ្លែក្រូចពោធិសាត់អាចជួយការពារនឹងការ
ដំបៅឬមហារីកក្រពះ។
ក្រូចទម្ងន់១៣១ក្រាមមានសារធាតុចិញ្ចឹមដូចតទៅ៖ vitamin C
116.1%,fiber12.5%,folate9.8%,vitamin B17.3%, potassium
6.7%,vitamin A 5.8%, calcium 5.2%និងកាឡូរី 3%។
យោងតាមការសិក្សាស្រាវជ្រាវមួយដែលបានចុះ
ផ្សាយនៅក្នុងព្រឹត្តិប័ត្រ Journal of the American Heart
Associationបានបញ្ជាក់ថា
សមាសធាតុមួយប្រភេទនៅក្នុងពពួកផ្លែក្រូច(ក្រូចពោធិសាត់
ក្រូចថ្លុង
ក្រូចជីបាងនិងក្រូចឆ្មារ...)អាចជួយកាត់បន្ថយការប្រឈមនឹងជំ
ងឺដាច់សរសៃឈាមក្នុងខួរក្បាលរបស់ស្ត្រីបានផងដែរ។
លទ្ធផលនៃការសិក្សាដ៏មានសង្ឃឹមសម្រាប់អនាគតនេះគឺជាផ្នែកមួយ
លើកដំបូងបំផុតដែលអ្នកស្រាវជ្រាវកំពុងតាមដានរកមូលហេតុនៃការ
ប្រើប្រាស់សារធាតុ
Flavonoidមានប្រសិទ្ធិភាពទៅលើជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
Flavonoidជាសារធាតុគីមីដែលមាននៅក្នុងបណ្តាផ្លែឈើ បន្លែ
សូកូឡាពណ៌ខ្មៅនិងស្រាក្រហម។
Flavonoidsជាសមាសធាតុគីមីធម្មជាតិដែលគេគិត
ថាផ្តល់ការការពារបែបនោះតាមរយៈយន្តការជាច្រើនដែលក្នុងរួម
បញ្ចូលទាំងការកែលំអមុខងារសរសៃឈាមនិងប្រសិទ្ធិភាពប្រឆាំងនឹង
ការរលាកផងដែរ»។
៧.អាហារសមុទ្រ ៖
ប្រភេទអាហារសមុទ្រទាំងឡាយ
ភាគច្រើនផ្ទុកទៅដោយសារធាតុកាល់ស្យូម។
ការសិក្សាជាច្រើនបានបញ្ជាក់ថា
អ្នកដែលមានសារធាតុនេះច្រើនក្នុងខ្លួនស្ទើរតែគ្មានអត្រាគ្រោះ
ថ្នាក់ដោយជំងឺមហារីកពោះវៀន(Colorectal cancer)។
៨.ទំពាំងអូស្ត្រាលី Asparagus៖
មានអត្ថប្រយោជន៍ជួយទប់ទល់នឹងការកកើតជំងឺ
Leukemia(ជាប្រភេទជំងឺមហារីកម្យ៉ាងដែលពាក់ព័ន្ធនឹងខួរឆ្អឹងនិង
ការផលិតកោសិកាឈាម.សរបស់វា។
តែយ៉ាងណាការសិក្សាគឺទើបតែឈានដល់ការពិសោធន៍លើសត្វកណ្តុរនៅ
ឡើយទេ ។ នៅក្នុងទំពាំងAsparagusទម្ងន់១៣៤ក្រាម មាន vitamin
K69.6%ខណៈ vitamin A20.2%។
៩.ផ្លែប៉េងប៉ោះ ៖
វាមានសារធាតុម្យ៉ាងឈ្មោះ
alpha-tomatineដែលជួយបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូ
ស្តាតបុរស។ នៅក្នុងប៉េងប៉ោះឆៅទម្ងន់
១៨០ក្រាមមានសារធាតុចិញ្ចឹមដូចតទៅ៖ vitamin C 38.1%, vitamin A
29.9%,vitamin K 17.7%, potassium 12.1%,manganese 10.5%។ល។
១០. សណ្តែកសៀង ៖
វាជាអាហារដែលប្រជាជនរាប់លាននាក់ទទួលទានរាប់ពាន់ឆ្នាំមកហើយ
។
វាក៏ជាប្រភេទអាហារដែលមានគុណប្រយោជន៍ប្រឆាំងនឹងជំងឺមហារីក
បានផងដែរ។ គន្លឹះដ៏សំខាន់នៃអត្ថប្រយោជន៍របស់វាគឺសារធាតុ
Genisteinដែលជាទូទៅគេស្គាល់ថា isoflavone។
Genisteinក្នុងការពិសោធន៍គេរកឃើញថា
មានអាចទប់ស្កាត់សកម្មភាពរបស់ប្រូតេអ៊ីន
kinasesនិងធ្វើឱ្យយឺតនូវការកកើតជាដុំសាច់ដុះជាពិសេសពាក់ព័ន្ធ
នឹងករណីមហារីកដោះនិងក្រពេញប្រូស្តាត ។
សណ្តែកសៀងក្នុងបរិមាណ១៧២ក្រាមមានសារធាតុចិញ្ចឹម៖
molybdenum172%,tryptophan(ប្រទេសអាមីណូអាស៊ីដ)121.8%,manganese71%,
protein57.2%,iron49.1%,omega-3
fats42.9%,phosphorus42.1%,fiber41.2%,vitamin K41.2%,និងកាឡូរី 16% ៕