ជនរងគ្រោះឈ្មោះឆេង ចូច ភេទប្រុស អាយុ២១ឆ្នាំ
រស់នៅភូមិអូរគន្ធាងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានឱ្យដឹងថា
មុនពេលកើតហេតុរូបគេ
និងមិត្តភក្តិ២នាក់ទៀតទៅស៊ីឈ្នួលដកដំឡូងមីនៅចម្ការ
ចម្ងាយជាង២០គីឡូម៉ែត្រពីផ្ទះ ។ លុះពេលត្រឡប់មកវិញ
ដោយសារស្ថានភាពផ្លូវមានដុំថ្មរដិបរដុបពិបាកធ្វើដំណើរ
ហើយម៉ូតូបើកក្នុងល្បឿនលឿនផងនោះ
ខ្លួនក៏រអិលជើងចូលកែងក្នុងកាំម៉ូតូបណ្តាលឱ្យរយះដាច់តែម្តង ។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានមិត្ត
ភក្តិដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពភ្នំព្រាល
តែដោយសាររបួសធ្ងន់ធ្ងរពេក
ទើបគ្រូពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យ
បង្អែកខេត្តជាបន្ទាន់ ។
ជនរងគ្រោះត្រូវគ្រូពេទ្យដេរមុខរបួសចំនួន២៣ថ្នេរ ៕(KOH)