នៅក្នុងកម្មវិធីអាណាចក្រតារាប្រចាំឆ្នាំ២០១១
អ្នកណាក៏ដឹងដែរថា ពូឃ្លាំង បានលើកពានជាតារារ៉េប
មានឈ្មោះល្បីប្រចាំឆ្នាំដែរ
ហើយទន្ទឹមនឹងការទទួលបានកិត្តិយសជាតារាល្បីប្រចាំឆ្នាំបែបនេះ
គេក៏សង្កេតឃើញផងដែរថា ពូឃ្លាំង
បានបណ្តើរនារីស្រស់សោភាម្នាក់ក្នុងលក្ខណៈស្និទ្ធស្នាលបំផុតចូល
រួមក្នុងកម្មវិធីនោះ។
នារីក្នុងឈុតរ៉ូបពណ៌ទឹកប៊ិកក្រមៅនោះត្រូវបានគេនិយាយថា
នាងជាម្ចាស់ស្នេហ៍ថ្មីរបស់ពូឃ្លាំង
បន្ទាប់ពីតារារូបនេះបានចែកផ្លូវគ្នាជាមួយនឹងពិធីការិនីល្បី
ឈ្មោះ យុគ ចិន្តា កាលពីប៉ុន្មានឆ្នាំមុន។
ស្របពេលដែលទទួលបានភាពល្បីល្បាញ ជាមួយនឹងការនិពន្ធបទចម្រៀង និងធ្វើបទភ្លេងដោយខ្លួនឯងជាង២០០បទ តែពូឃ្លាំងក៏បានទទួលការរិះគន់មិនតិចដែរ ដោយទស្សនិកជនខ្លះពោលថា តារារូបនេះច្រៀងរឡូរឡា។
បញ្ហានេះ ពូឃ្លាំងក៏ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីមុនផងដែរថា៖ «ខ្ញុំក៏មានការតូចចិត្តខ្លះដែរ តែផ្ទុយទៅវិញខ្ញុំសប្បាយចិត្តនៅពេលដែលធ្វើឲ្យគេសើចម្តងៗ»។ តារារូបនេះបញ្ជាក់ថា៖ «គេថា ខ្ញុំឆ្កួតៗ តែបើគិតឲ្យជ្រៅជាងនេះ គេប្រាកដជាយល់ថា ការធ្វើរបស់ខ្ញុំមានប្រយោជន៍»។
ទោះបីជាមានការរិះគន់យ៉ាងនេះក្តី ក៏ពូឃ្លាំងនៅតែមានសមត្ថភាពក្នុងការប្រជែងក្លាយជាតារាចម្រៀង រ៉េបល្បីប្រចាំឆ្នាំ២០១១ផងដែរ។
ទាក់ទងនឹងកម្មវិធីនេះ តារារ៉េបពោរពេញដោយភាពក្រមិចក្រមើមម្នាក់នេះបាននិយាយថា៖ «អរគុណលោក ទាក់ទងនឹង អាណាចក្រតារា ប្រទេសកម្ពុជាយើងមានសកម្មភាពបែបនេះ ចំពោះយោបល់ខ្ញុំគិតថា គួរតែមានឲ្យបានច្រើន ព្រោះឲ្យអ្នកមានតម្លៃ គេមានជញ្ជីងមួយសម្រាប់ថ្លឹងសិល្បៈយើង ទោះបីជាការកើតឡើងមានភាពមិនគ្រប់ជ្រុងជ្រោយ តែបើយើងពិចារណា សូម្បីតែស្រោចផ្កាមិនប្រាកដថា ទឹកមួយកែវអាចគ្រប់ទេ អ៊ីចឹងឆ្នាំក្រោយជាទឹកទីពីរ គង់តែគ្រប់ក្នុងកែវណាមួយមិនខាន»។
លោកបន្តថា៖«ចំពោះអារម្មណ៍នៃការឈ្នះ វាខុសពីមុនមិនទាន់បានបន្តិច ចំណេញធ្វើឲ្យអ្នកមើលនឹងមានការប្រៀបធៀបច្រើនជាងមុន»។
នៅពេលដើរចូលកម្មវិធី ទស្សនិកជន និងអ្នកសិល្បៈផ្សេងទៀតបានឃើញយ៉ាងច្បាស់ថា ពូឃ្លាំងបានបណ្តើរនារីដ៏ស្រស់សោភា សាច់សខ្ចីម្នាក់ក្នុងកាយវិការស្និទ្ធស្នាល កៀកចង្កេះគ្នា ហើយនៅពេលប្រកាសឡើងទទួលជ័យលាភីក៏ ពូឃ្លាំង បានដឹកដៃនារីម្នាក់នោះឡើងលើឆាកនៅចំពោះមុខទស្សនិកជន និងអ្នកសិល្បៈរាប់ពាន់នាក់ដែរ ពិសេសនោះគឺនៅចំពោះមុខអ្នកនាង យុគ ចិន្តា ដែលជាអតីតគូស្នេហ៍។
នៅក្នុងកម្មវិធីនោះ ពូឃ្លាំងបានប្រាប់មិត្តភ័ក្តិនៅក្នុងសិល្បៈថា នារីម្នាក់នោះជាមនុស្សជាទីពេញចិត្តរបស់លោក។ ពាក់ព័ន្ធនឹងបញ្ហានេះ ពូឃ្លាំងបានឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា នារីម្នាក់នោះជានារីដ៏សំខាន់ម្នាក់ ហើយជាមនុស្សម្នាក់ដែលតែងតែផ្តល់តម្លៃឲ្យលោកបំផុត។
តារារ៉េបរូបនេះនិយាយថា៖«គាត់(នារីដែលលោកបណ្តើរ) ជានារីម្នាក់ដែលឲ្យតម្លៃខ្ញុំសឹងតែស្មើនឹងម្តាយ តែដោយនាងមានអាយុតិចជាងខ្ញុំ ការស្រឡាញ់ខ្ញុំ និងគាត់គឺជាគ្រួសាររបស់ខ្ញុំ»។
ទោះបីជាមិនប្រាប់ក៏គេអាចដឹងយ៉ាងច្បាស់ថា តារាដែលធ្លាប់មានស្លាកស្នាមស្នេហាយ៉ាងជ្រាលជ្រៅជាមួយនឹងពិធី ការិនី ស៊ីធីអិន យុគ ចិន្តា គឺតារារ៉េប ពូឃ្លាំង និងនារីម្នាក់នោះ មានចំណងស្នេហ៍យ៉ាងពុះកញ្ជ្រោលដែរ។ នេះនាំឲ្យទស្សនិកជនគិតថា អ្នកទាំងពីរប្រហែលជាមានដំណឹងល្អជាក់ជាមិនខានឡើយ។ តែសម្រាប់ចំណងស្នេហ៍ឈានដល់ចំណុចរៀបអាពាហ៍ពិពាហ៍នោះ អ្នកចម្រៀងម្ចាស់បទ ក្រមុំខ្មែរ រូបនេះហាក់នៅមានភាពស្ទាក់ស្ទើរនៅឡើយ។
ពូឃ្លាំងនិយាយថា៖«មិនទាន់មានគម្រោងទេ គ្រាន់តែដឹងថា ត្រូវតែមាន តែមិនដឹងជាពេលណា? បើមានប្រហែលជាគ្រួសារខ្ញុំរើស ឬក៏កូនស្រីខ្ញុំហើយ»៕