ស្រីក្រមុំម្នាក់ ដែលគេពុំស្គាល់ អត្ដសញ្ញាណ បានមកដាក់ពាក្យបណ្ដឹង នៅ
ប៉ុស្ដិ៍ចោមចៅឱ្យនគរបាល ជួយរកយុត្ដិធម៌ ជូននាង ដោយមានជនអន្ធពាល ចាប់រំលោភ
លើរូបរាងកាយរហូតបានសម្រេច កាលពី វេលាម៉ោង ១៨ និង ៣០នាទី ព្រលប់ ថ្ងៃ ទី១៩
ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅក្បែរខ្ទម ភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍
សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា
នារីរង គ្រោះ ពុំត្រូវបានគេស្គាល់អត្ដសញ្ញាណទេ មានអាយុប្រហែល ២៣ ឆ្នាំ ជាកម្មករ ចិញ្ច្រាំដំឡូងមី ស្នាក់នៅផ្ទះជួល ភូមិព្រៃ ស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្ដកំពត ។ ចំណែកឯ ជនសង្ស័យមានគ្នាពីរនាក់ ក៏ពុំត្រូវបានគេ ស្គាល់អត្ដសញ្ញាណដែរ មានអាយុប្រហែល ជា២០ឆ្នាំ មានមុខរបរ ជាកម្មករចិញ្ច្រាំ ដំឡូងមីដូច គ្នា ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា នាង រងគ្រោះ ទើបតែចូលមកធ្វើការ ជាកម្មករ ក្នុងការដ្ឋានចិញ្ច្រាំដំឡូងមីក្នុងភូមិ-សង្កាត់ កើតហេតុ ទើបតែ បានរយៈពេល ៨ ថ្ងៃ ប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុ នាង បានសុំឈប់ធ្វើការរួចក៏សុំបើកប្រាក់ពល កម្មរបស់នាងដែលបានធ្វើការ ៨ ថ្ងៃនោះ ពេលនាងបើកលុយរួចហើយ នាង ក៏ដើរ ចេញមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែ ជនសង្ស័យមានគ្នាពីរនាក់ ក្នុងនោះម្នាក់ បានមកចាប់នាងចូលទៅក្នុងខ្ទមដើម្បីចាប់ រំលោភនៅម្ដុំកន្លែងការដ្ឋាននោះ ដោយឱ្យ មិត្ដភ័ក្ដិរបស់គេម្នាក់ទៀត ចាំមើលផ្លូវឱ្យ បន្ទាប់ពីគេចាប់រំលោភនាងរួចហើយ ក៏ បានឱ្យគ្នារបស់គេចូលទៅរំលោភ នាងទៀត តែដោយនាងសំពះអង្វរ ទើបជនទី២ នោះ មិនរំលោភនាងឡើយ ក្រោយមកដោយ តូចចិត្ដនឹងក្រុមទាំងនេះ នាងបម្រុងសម្លាប់ ខ្លួន តែត្រូវជនចាប់រំលោភនាងជួយ ហើយ បន្ទាប់មកពួកគេ ក៏គេចខ្លួនបាត់អស់ទៅ លុះពេលដែលជនទាំងនេះគេចខ្លួនទៅបាត់អស់ នាងក៏បានមកដាក់ ពាក្យបណ្ដឹងនៅ ប៉ុស្ដិ៍ចោមចៅដើម្បីឱ្យនគរបាល ជួយរក យុត្ដិធម៌ ដោយយំសោកនៅមុខប៉ុស្ដិ៍ ។