យើងកត់សម្គាល់ថា នេះ វាមិនមានជាអ្វីអាក្រក់នោះទេ
ព្រោះជាចរិតលក្ខណៈរបស់ Nokia ដែលតែងតែដាក់ ទំហំកាមេរ៉ាធំៗបែបនេះ។
តាមពិតទៅទូរស័ព្ទនេះ វាមានអេក្រង់ខាងមុខធំល្អ គឺ ៤អ៊ីញប្រភេទ AMOLED បើ
ទោះបីជាវាមាន resolution កម្រិត nHD ដែលអាចមានសមត្ថិភាពបង្ហាញរូបភាពទំហំ
360x640 ដំណើរការ ដោយប្រព័ន្ឋ Symbian ក៏ដោយ។
ចំពោះអេក្រង់ប្រើដោយម្រាមដៃចុចរបស់វាគឺមានគុណភាពល្អគួរសម។
កាមេរ៉ាទំហំ ៤១ម៉េហ្គាភិកសែលរបស់ទូរស័ព្ទ Nokia 808
PureView អាចថតរូបក្នុង កម្រិតខ្ពស់បំផុត 38MP នៃ resolution របស់វា
ហើយបើសិនអ្នកប្រើកាមេរ៉ាក្នុងកម្រិត 8MP ឬក៏ 5MP អ្នកអាចពង្រីក
និងបង្រួមរូបភាព បានដោយងាយ។
ជាក់ស្តែងទូរស័ព្ទនេះ អាចថា ជាទូរស័ព្ទដែលមានកាមេរ៉ាធំបំផុតលើលោក
ហើយវានឹងបង្ហាញខ្លួននៅលើទីផ្សារ នៅខែឧសភានេះហើយ ក្នុងតម្លៃប្រហែលជា
៦០០ដុល្លារ៕