ភ្នំពេញៈ
ទន្ទឹមនឹងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញគួរសមនៅពេលនេះ
ពិធីការិនីដែលទើបនឹងក្លាយខ្លួនជាសមាជិកយុវជនកាកបាទក្រហម
កម្ពុជាកាលពីថ្ងៃទី២៧ ខែកុម្ភៈ នាង ថន លក្ខិណា
នឹងមិនទទួលការងារផ្សេងៗពីបណ្តាស្ថានីយទូរទស្សន៍មួយចំនួនទៀត
ឡើយ
ដោយតារាដែលវេចសម្ពាយមកពីខេត្តកោះកុងជាប់ព្រំដែនថៃរូបនេះ
បានឲ្យដឹងថា នាងបានផ្តាច់មុខឲ្យបណ្តាញស្ថានីយទូរទស្សន៍ ស៊ីធីអិន
ហើយ។
ថន លក្ខិណា បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈនៅក្នុងឆ្នាំ២០០៦ តាមរយៈការប្រឡងតារាបង្ហាញម៉ូដរបស់មជ្ឈមណ្ឌលប៊ីអេស BS។ ក្រោយពីទទួលបានឱកាសក្លាយជាតារាភ្លាមតារារូបនេះក៏បានឡើងកូដ ភ្លែត ដោយនាងបានចូលបម្រើការងារនៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ តែម្តង ហើយជាបន្តបន្ទាប់នាងក៏បានទទួលការងារកាន់តែច្រើនទាំងការសម្តែង និងជាអាជីពពិធីការិនី។ ចុងក្រោយនេះ នាងកំពុងលេចធ្លោនៅក្នុងនាមជាពិធីការិនីម្នាក់នៅក្នុងកម្ម វិធី «សុខគា លក្ខិណា ប៊ីអាយជី» របស់បណ្តាញស្ថានីយទូរទស្សន៍ ស៊ី ធីអិន ។
តារាដែលធ្លាប់ហែលឆ្លងភាពលំបាកវេទនាជាមួយម្តាយ និងបងប្រុសជាអ្នកអូសត្រី និងស៊ីឈ្នួលគេនៅក្នុងទឹកដីប្រទេសថៃរូបនេះបានឲ្យដឹងថា នាងបានសម្តែងចម្រៀងកាយវិកា និងខ្សែភាពយន្តជាច្រើនមកហើយ ប៉ុន្តែអ្វីជាចំណុចគួរកត់សម្គាល់ដែលបានជួយឲ្យនាងលេចមុខលេច មាត់នៅពេលនេះ គឺតាមរយៈកម្មវិធី «សុខគា លក្ខិណា ប៊ីអាយជី» ដែលនាងកំពុងបម្រើការងារសព្វថ្ងៃនៅស៊ីធីអិន។
ថន លក្ខិណា បាននិយាយថា៖«តាំងពីខ្ញុំជាប់ការប្រឡង និងបានចូលសិល្បៈមក ខ្ញុំបានសម្តែងចម្រៀងកាយវិការ និងភាពយន្តជាច្រើន ខ្ញុំអត់បានចាំច្បាស់ទេ តែខ្ញុំគិតថា រយៈពេលជាច្រើនឆ្នាំនៅក្នុងសិល្បៈកម្មវិធី សុខគា លក្ខិណា ប៊ីអាយជី ធ្វើឲ្យខ្ញុំមានមុខមាត់ជាងគេ»។
ដោយសារជាតារាមានសំនួនវោហារជន់ជោរមិនចាញ់តារាកំប្លែងនោះ ទស្សនិកជនដែលនិយមចូលចិត្តតារារូបនេះគិតថា ប្រហែលជាតារារូបនេះអាចនឹងទទួលបានការអញ្ជើញពីបណ្តាស្ថានីយទូរ ទស្សន៍ផ្សេងៗឲ្យទៅបំពេញការងារមិនតិចនោះទេ។ តែពាក់ព័ន្ធនឹងបញ្ហានេះ ថន លក្ខិណា បានឲ្យដឹងថា នាងនឹងមិនទទួលការងារផ្សេងណាក្រៅពីស្ថានីយទូរទស្សន៍ស៊ីធីអិន ឡើយ ដោយតារារូបនេះហាក់មានភាពស្ទាក់ស្ទើរនៅក្នុងការឆ្លើយប្រាប់ឲ្យ បានច្បាស់ថាតើនាងជាប់កុងត្រាជាមួយស៊ីធីអិន ឬក៏យ៉ាងណានោះ។ តែនាងបញ្ជាក់ថា នាងបានផ្តាច់មុខឲ្យស៊ីធីអិនហើយ។
តារាស្រីវ័យ២១ឆ្នាំ ថន លក្ខិណា បាននិយាយថា៖ «ក្រៅពីការងារនៅស៊ីធីអិន ខ្ញុំគ្មានការងារនៅប៉ុស្តិ៍ផ្សេងទេ ព្រោះខ្ញុំបានថតផ្តាច់មុខឲ្យស៊ីធីអិនហើយ។ ខ្ញុំមិនអាចប្រាប់ថា ខ្ញុំមានតុងត្រាជាមួយស៊ីធីអិន ឬក៏យ៉ាងណានោះទេ ត្រឹមអាចប្រាប់ថា ខ្ញុំធ្វើឲ្យតែស៊ីធីអិន»។
ថ្មីនេះ តារាដែលគេធ្លាប់និយាយតៗគ្នាថាមានចំណងស្នេហ៍ស្អិតល្មួតនឹង តារាសម្តែង រតនៈ ពិសិដ្ឋ នាង ថន លក្ខិណា បានទទួលការងារស្ម័គ្រចិត្តជាយុវជនកាកបាទក្រហមកម្ពុជា ហើយនាងនឹងចុះសកម្មភាពនៅតាមបណ្តាគោលដៅមួយចំនួននៅភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយពីច្បាប់ និងគ្រោះថ្នាក់ចរាចរណ៍។
ពិធីការិនីរៀនឆ្នាំទី១ផ្នែកធនាគារ និងហិរញ្ញវត្ថុរូបនេះបានប្រាប់ថា៖«ការងារនេះខ្ញុំចូលរួមស្ម័គ្រ ចិត្តតាមរយៈសាលា ពេលណាមានពេលក៏ចូលរួមទៅ ទាន់ខាងណាធ្វើខាងនឹងមុនតែម្តង»៕