តារាសម្តែង និងបង្ហាញម៉ូដ Cambodai Super
Model លី ម៉ារីណា
ដែលធ្លាប់ជាតារាល្បីទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់
មហាជនទាំងក្នុង និងក្រៅប្រទេស
ពេលនេះកំពុងតែរត់គេចខ្លួនទៅរស់នៅលើទឹកដីថៃយ៉ាងស្ងាត់
សៀមមិនហ៊ានលេចមុខវិលមកប្រទេសកម្ពុជាវិញនោះទេ
ដោយសារតែបែកធ្លាយនូវរឿងរ៉ាវអាក្រក់ដែលពុំគួរឱ្យជឿ
ទាក់ទងទៅនឹងជីវិតឯកជនរបស់នាង
ជាពិសេសគឺសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារថា
មានប្រពន្ធរបស់អ្នកមានអំណាច និងទឹកប្រាក់តាមយាយី។
ថ្មីៗនេះ លី ម៉ារីណា
កំពុងតែទទួលរងនូវការគំរាមកំហែងពីសំណាក់ភរិយាមន្ត្រីធំមាន
អំណាច
និងទឹកប្រាក់ម្នាក់ដែលទាក់ទងទៅនឹងរឿងស្នេហាលួចលាក់ជាមួយ
ប្តីគេ ហើយពេលនេះក៏ត្រូវភរិយាមន្ត្រីធំនោះដឹង
និងកំពុងតែស្វែងរកមុខថែមទៀតផង។
ដូច្នេះទើបធ្វើឱ្យអ្នកមេម៉ាយក្តៅស្រួយរូបនេះ
បានបង្ខំចិត្តចាកចេញពីប្រទេសកម្ពុជាយ៉ាងតក់ក្រហល់បំផុត
ព្រោះតែសុវត្ថិភាពរបស់នាង។
មិនត្រឹមតែប៉ុណ្ណោះស្រាប់តែមានប្រភពព័ត៌មានថ្មីមួយទៀត
បានប្រាប់កោះសន្តិភាពឱ្យដឹងថា ពេលនេះមិនត្រឹមតែលី ម៉ារីណា
នោះទេ ដែលត្រូវភ័យខ្លាច ហើយគេចខ្លួនទៅនៅប្រទេសថៃ
សូម្បីតែក្រុមគ្រួសាររបស់នាងក៏បានសម្រេចចិត្តលក់ផ្ទះ
សម្បែង
ហើយចាកចេញប្រទេសកម្ពុជាទាំងបង្ខំចិត្តដូចគ្នាផងដែរ ។
ចំណែកឯគូដណ្តឹងរបស់នាងក៏ត្រូវរងនូវ
ពាក្យចចាមអារា៉មមិនតិចដែរ ព្រោះតែទង្វើ របស់លី ម៉ារីណា
ដែលបានអូសទាញគូដណ្តឹងឱ្យមកស្អុយឈ្មោះជាមួយគ្នា
ដែលមានគេមួយចំនួនបានប្រៀបប្រដូចលោកថាជា
អាវែកដែលមិនដឹងរឿងអ្វីទាល់តែសោះ
សូម្បីតែគូដណ្តឹងរបស់ខ្លួនទៅលួចលាក់មានអ្នកផ្សេងហើយ
(មន្ត្រីធំចិញ្ចឹម) នៅមិនដឹងទៀត
ទម្រាំតែដឹងព័ត៌មានស្អុយពេញប្រទេសទៅហើយ ។
គួរឱ្យអាណិតដល់រូបលោកសាត ចាន់ថន
ដែលបានភ្ជាប់ពាក្យជាមួយគ្នាតាមប្រពៃណីខ្មែររួចរាល់ហើយ
និងកំពុងតែត្រៀមចូលរោងការខាងមុខទៀតនោះ
បែរជាមានបញ្ហាដូច្នេះទៅវិញ
ដែលថ្មីនេះក៏ត្រូវបានគេបង្ហើបឱ្យដឹងថា
កំពុងតែពើបប្រទះនូវបញ្ហាដែលអាចប្រឈមនឹងការផ្តាច់ពាក្យ
ទៀតផង ។
ដោយឡែកប្រភពព័ត៌មានមួយទៀតបានឱ្យដឹងថា
រឿងភ្ជាប់ពាក្យរបស់លី ម៉ារីណា និងលោកសាត ចាន់ថននេះ
គ្រាន់តែជាការបិទបាំងនូវរឿងពិតរបស់នាងដែលលួចទាក់ទងជាមួយ
មន្ត្រីធំតែប៉ុណ្ណោះ ។
ធាតុពិតនោះគឺនាងមិនបានជ្រើសរើសលោកចាន់ថន
មកធ្វើជាស្វាមីពិតប្រាកដនោះទេ។ ជាពិសេសមួយរយៈចុងក្រោយនេះ
ម៉ារីណា ហាក់បង្ហាញពីភាពសោះអង្កើយជាមួយគូដណ្តឹង
ខណៈដែលនាងទទួលបានកាដូយ៉ាងច្រើនពីបុរសអាណិកជនម្នាក់នេះរួច
មក ។
តើបុរសណាមួយទ្រាំបានបើនារីដែលខ្លួនស្រឡាញ់ស្មើនឹងជីវិត
ហើយត្រូវជាគូដណ្តឹងទៀតនោះទៅលួចលាក់មានអ្នកថ្មី
បើមិនផ្តាច់ពាក្យទៀតនោះ ប្រាកដជាគេហៅថា អាវែកពិតមែនហើយ។
និយាយបែបនេះមិនមែនចង់បំបែកបំបាក់គូស្នេហ៍របស់លោក
សាត ចាន់ថន នោះទេ ចិត្តយើងចិត្តគេខំស្រឡាញ់អស់ពីចិត្ត
បែរជាគេទុកយើងជាឧបករណ៍ទៅវិញ
សុខចិត្តឈឺចាប់មួយគ្រាប្រសើរជាងឈឺចាប់មួយជីវិត
គឺបង្ខំចិត្តចាកចេញពីនាងលី ម៉ារីណា ។
ទាក់ទិនទៅនឹងបញ្ហាខាងលើនេះក្រុមការងារ
របស់កោះសន្តិភាពបានព្យាយាមទាក់ទងទៅកាន់លី ម៉ារីណា
និងក្រុមគ្រួសារជាច្រើនលើជាច្រើនសាដើម្បីឱ្យនាងបកស្រាយ
ពីការពិតដែលកើតមានចំពោះរូបនាង
ប៉ុន្តែទូរស័ព្ទរបស់នាងមិនអាចទទួលការហៅចូលបាននោះទេ ។
មិត្តអ្នកគាំទ្រលី ម៉ារីណា
គ្រប់គ្នាកំពុងតែរង់ចាំការបកស្រាយពីនាងគ្រប់គ្នា
ប៉ុន្តែបានត្រឹមតែដឹងថា លី ម៉ារីណា
បានទៅសម្ងំរស់នៅប្រទេសថៃភ័យខ្លាច
មិនហ៊ានចេញមុខមកបកស្រាយនោះទេ។
តើតារាស្រស់ប្រិមប្រិយរូបនេះ នឹងទៅជាយ៉ាងណា?
ឬក៏បាត់មុខពីសិល្បៈរហូតដូចជាតារាមួយចំនួនបន្ទាប់ពីជួបរឿង
អាស្រូវទំនាក់ទំនងស្នេហាជាមួយមន្ត្រីធំដែលជាប្តីរបស់គេរួច
ទៅហើយនោះ ៕KOH