Wednesday, March 7, 2012


www.dap-news.com


មន្ដ្រីកងរាជអាវុធ ហត្ថ ខេត្ដបន្ទាយមានជ័យបានថ្លែងឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជន សង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្ម ភាពលួចកុំ ព្យូទ័រយួរដៃរបស់ព្រះសង្ឃ នៅក្នុងវត្ដ សុភមង្គល ស្ថិតនៅសង្កាត់អូអំបិល ក្រុង សិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ។ លោក ម៉ែន ភិរម្យ មេបញ្ជាការរង អ.ហ ខេត្ដបន្ទាយមានជ័យ បានប្រាប់ថានៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១២ ថា កម្លាំង អ.ហ របស់លោក បានឃាត់ខ្លួនជនសង្ស័យ ធី សីហា អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ  ហើយការឃាត់ខ្លួននៅ បានធ្វើឡើងដោយ មានពាក្យបណ្ដឹង របស់ព្រះ តេជគុណ ណង់ សុថារ៉ា ព្រះជន្ម ៣០វស្សា គង់នៅវត្ដសុភ មង្គល ដោយចោទជននេះបានលួចកុំព្យូទ័រ យួដៃរបស់ព្រះសង្ឃ កាលពីល្ងាចថ្ងៃទី០៦ ខែមីនា ។

លោក ម៉ែន ភិរម្យ បានរៀបរាប់ដោយ ដកស្រង់សង្ឃដីការបស់ព្រះអង្គថា នៅវេលា ម៉ោង ៦ល្ងាច ថ្ងៃទី០៦ ខែមីនា ជនសង្ស័យ រូបនេះបានធ្វើដំណើរ ជិះរថយន្ដតាក់ស៊ីពីទី ក្រុងប៉ោយប៉ែត ឆ្ពោះទៅក្រុងសិរីសោភ័ណ ប៉ុន្ដែ ដោយសារតែគ្មានកន្លែងស្នាក់នៅទើប ចូលទៅក្នុងវត្ដសុភមង្គលសុំព្រះអង្គស្នាក់ នៅ ។បន្ទាប់មកខណៈដែលព្រះអង្គ ណង់ សុថារ៉ា បានទៅស្រង់ទឹក ហើយទុកកុំព្យូទ័រ យួដៃនៅក្បែរជនសង្ស័យ ដែលកំពុងដេក ក្នុងអង្រឹង លុះពេលងើបចេញពីអង្រឹងក៏ លួចកុំព្យូទ័ររបស់ព្រះអង្គ គេចខ្លួនបាត់តែ ម្ដង ។
លោក ម៉ែន ភិរម្យ បានបន្ដថា បន្ទាប់ ពីមានពាក្យបណ្ដឹងរបស់ព្រះអង្គទើប កម្លាំង សមត្ថកិច្ចជំនាញរបស់លោកធ្វើការ ស្រាវជ្រាវជាបន្ទាន់ លុះក្រោយមកពោល នៅព្រឹកថ្ងៃទី០៧ ខែមីនា ជនសង្ស័យរូប នេះបានយកកុំព្យូទ័រទៅលក់នៅហាងកុំព្យូទ័រមួយកន្លែងក្នុងក្រុងបាត់ដំបង ឈ្មោះ ដាយ អាណា បានលុយចំនួន ២០ដុល្លារ រួច ហើយ ក៏វិលត្រឡប់មកក្រុងសិរីសោភ័ណ វិញ ដើរស៊ីចាយលុយទាំងនេះអស់ពីក្នុងខ្លួន ។ខណៈដែលកំពុងដើរ នៅម្ដុំវេទិកាក្នុង ក្រុងសិរីសោភ័ណ ក៏ត្រូវបាន កម្លាំងកងរាជ អាវុធហត្ថធ្វើការឃាត់ខ្លួន ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ ៕

Comments system

Disqus Shortname