ស្ដ្រីមានផ្ទៃះពោះ អាយុជាង ២០ឆ្នាំម្នាក់ មិនដឹងជាក្រុមគ្រួសារនៅទីណា
ត្រូវបានប្រជាពលរដ្ឋ នៅភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុង ស្ទឹងសែន
ខេត្ដកំពង់ធំ ប្រទះឃើញដើរតែតោលតែម្នាក់ឯង នៅក្នុងព្រៃរនាម តំបន់វាលក្រោម
ហើយយកមកឱ្យស្នាក់នៅជាមួយ លុះបាន រយៈពេល ៧ថ្ងៃ
ស្ដ្រីរូបនេះប្រសូតបានកូនស្រីម្នាក់ ។
លោក មឿក សូ និងប្រពន្ធឈ្មោះ គង ធឿន ដែលទទួលយកស្ដ្រីមានផ្ទៃពោះ មកឱ្យស្នាក់នៅជាមួួយខាងលើនេះ បានឱ្យដឹងថា ពួកគាត់បាន ប្រទះឃើញស្ដ្រីរូបនេះ ដើរតែតោលតែម្នាក់ឯង នៅក្នុងព្រៃរនាម តំបន់វាលក្រោម ទំនងជាត្រូវថ្នាំសណ្ដំ ហើយក៏យកមកស្នាក់នៅជាមួយ បន្ទាប់ពីគ្មានប្រជាពលរដ្ឋណាមួយ ជួយទំនុកបម្រុង និងយកមកចិញ្ចឹមនោះឡើយ ។
លោក មឿក សូ បានបន្ដទៀតថា ដោយសារតែគាត់អាណិត ទើបយកមកឱ្យស្នាក់នៅជាមួយ លុះដល់ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ស្ដ្រីរូបនេះកើត បានកូនស្រីម្នាក់ នៅផ្ទះរបស់លោក ។ បន្ទាប់មកអង្គការ សង្គ្រោះជនទុរគត និងមនុស្សចាស់ជរា បានចុះទៅសួរនាំ នៅភូមិ ក៏បានដឹងព័ត៌មាន នេះ ហើយរាយការណ៍ ជូនកាកបាទក្រហមកម្ពុជា សាខាខេត្ដកំពង់ធំ និងមន្ទីរកិច្ចការ នារីខេត្ដ ពីការខ្វះខាតរបស់ស្ដ្រីរូបនេះ និងកូនស្រី ដែលទើបនឹងកើត។
ប្រភពព័ត៌មាន ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១២នេះ បុគ្គលិកអង្គការសង្គ្រោះជន ទុរគត និងចាស់ជរា បានទទួលអំណោយពីកាកបាទក្រហម និងអំណោយខ្លះ ពីមន្ទីរកិច្ចការនារីខេត្ដ ផ្ដល់ជូនដល់ស្ដ្រីរូបនេះ ។
ប្រជាពលរដ្ឋនៅ ក្នុងភូមិ សូមអំពាវនាវបន្ថែមទៀត ដល់សប្បុរសជននានា ជួយឧបត្ថម្ភដល់ស្ដ្រីរូបនេះផង។
សូមបញ្ជាក់ថា អាជ្ញាធរមិនទាន់ ស្គាល់អត្ដសញ្ញាណ ស្ដ្រីរូបនេះឡើយ ដោយសារតែនាង គ្មានស្មារតីនឹងនរ ហើយវង្វេងវង្វាន់ និងមិនដឹងថា ខ្លួនឯងជានរណាផង មានឈ្មោះអ្វីផង៕