Thursday, March 1, 2012

ក្រុមក្មេងស្ទាវជិះម៉ូតូ ដេញវាយគ្នាពីមុខ ព្រះបរមរាជវាំង ទៅវត្ដភ្នំ

ក្រុមក្មេងស្ទាវជាច្រើននាក់ ប្រដាប់ដោយកាំបិត ដំបង បានជិះម៉ូតូ ប្រសេចប្រសាចដេញវាយគ្នា នៅវេលា ម៉ោងប្រហែល ៤រសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ ចាប់ពីមុខព្រះបរមរាជវាំង រហូតដល់រមណីយដ្ឋានវត្ដភ្នំ ។

យោងតាមសេចក្ដីរាយការណ៍ ដែលបាន ឃើញហេតុខាងលើនេះ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា ក្រុមក្មេង ស្ទាវទំនង ជាសិស្សសាលា បានជិះ ម៉ូតូទាំងហ្វូង ធ្វើសកម្មភាពដេញវាយគ្នាយ៉ាងអនាធិបតេយ្យ ទំនងជាមានជម្លោះអ្វីមួយ ។
តែទោះជាយ៉ាងណា សកម្មភាព អនាធិបតេយ្យរបស់ក្រុមក្មេងស្ទាវខាងលើ មិនត្រូវបានសមត្ថកិច្ចចុះទៅអន្ដរាគមន៍និងឃាត់ខ្លួននោះឡើយ ។ រួចហើយពួកគេក៏បានបំបែកហ្វូងតាមរយៈការជិះម៉ូតូគេចខ្លួនពេលទៅដល់រមណីយដ្ឋានវត្ដភ្នំ ។

Comments system

Disqus Shortname