Thursday, March 1, 2012

តុលាការ កោះហៅ ឧត្ដមសេនីយ៍ សុខ លីហួត ជុំវិញ បទបង្ករបួសស្នាម លើបុគ្គ លិក ធនាគារ កាណាឌីយ៉ា

រឿងរ៉ាវ រវាងឧត្ដម សេនីយ៍ទោ សុខ លីហួត មានតួនាទីជាអនុ ប្រធាននាយកដ្ឋាន កណ្ដាលសន្ដិសុខ នៃ ក្រសួងមហាផ្ទៃ ជាមួយបុគ្គលិកប្រុស របស់ ធនាគារ ដ៏ល្បីកាណាឌីយ៉ា នៅសាខា ក្រុង ប៉ោយប៉ែត មិនទាន់ចប់នៅឡើយទេ បើ ទោះបីឧត្ដមសេនីយ៍រូបនេះ បានសរសេរ លិខិតសុំទោសក៏ដោយ ពោលឧត្ដមសេនីយ៍ ខាងលើ ត្រូវប្រឈមមុខនឹងស្ថាប័នតុលា ការ ។
យោងតាមដីកាកោះហៅ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅ តំណាង អយ្យការ អមសាលាដំបូង ខេត្ដបន្ទាយ មានជ័យ លោក ផាន់ វណ្ណរ័ត្ន បានកោះ ហៅលោក សុខ លីហួត អាយុ ៤៣ឆ្នាំ ជា ជនជាប់សង្ស័យ និងមានតួនាទី ជាអនុ ប្រធាននាយកដ្ឋាន
សន្ដិសុខនៃក្រសួងមហា ផ្ទៃ ចូលទៅ បំភ្លឺនៅតុលាការ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ វេលាម៉ោង ៣ និង៣០ នាទី រសៀល ។
ក្នុងដីកាកោះហៅ ដែល មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១២ បាន ឱ្យដឹងទៀតថា ដីកាកោះហៅនេះ ត្រូវបាន អយ្យការ អមសាលាដំបូង លើកឡើងពីបទ ហិង្សា នៅទីក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ ។
សូមបញ្ជាក់ថា ឧត្ដមសេនីយ៍ទោ សុខ លីហួត ត្រូវបានបុគ្គលិកប្រុស ធនាគារ កាណាឌីយ៉ា សាខាក្រុង ប៉ោយប៉ែត លោក កេង គាតលី អាយុ ២៦ឆ្នាំ បានចោទ ប្រកាន់ពីបទ ប្រើអំពើហិង្សា ដូចជា ការ ទះកំផ្លៀង និងយកទូរស័ព្ទមកវាយក្បាល ខណៈកំពុងបម្រើការងារ ទាក់ទិនការបើក សែក របស់ជន សង្ស័យរូបនេះ ។

Comments system

Disqus Shortname