ភ្នំពេញ:
ពាក្យចចាមអារ៉ាមដែលលេចឮពីមាត់មួយទៅមាត់មួយ
និយាយថា នាយកុយ ត្រូវជាឪពុកធម៌របស់នាយក្រិន តារាកំប្លែងមាឌតូច
នឹងរៀបចំផ្សំផ្គុំនាយក្រិន ឲ្យបានជាគូជាមួយតារាកំប្លែងស្រី
ដែលមានមាឌល្អិតដូចគ្នា។ ប៉ុន្តែរឿងនេះ
ត្រូវបាននាយកុយបដិសេធដោយផ្ទាល់មាត់ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៤
ខែសីហា ឆ្នាំ២០១២ នៅលើឆាកតន្ត្រីកម្មវិធី "សួនសំនៀង"
នៃស្ថានីយទូរទស្សន៍ CTN ថា មិនបានរៀបចំផ្សំផ្គុំនាយក្រិន
និងនាងកន្តុំអ៊ើតទេ។
នាយក្រិន ទើបលែងលះប្រពន្ធបានរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ក៏លេចឮឡើងនូវពាក្យចចាមអារ៉ាមនេះ តែពេលនេះការពិតត្រូវបានប្រកាស។
នៅក្នុងការសម្តែងលើឆាកទូរទស្សន៍ CTN នាយហុងដាបានបង្ខំឲ្យនាយក្រិន និងនាងកន្តុំអ៊ើត និយាយរកគ្នា តែនាយក្រិនមិននិយាយជាមួយនឹងនាងកន្តុំអ៊ើតទេ។ នាយហុងដាបាននិយាយក្នុងការសម្តែងលើឆាកនោះថា "នៅក្រៅសាច់រឿងមិននិយាយគ្នាហើយ ចូលមកសម្តែងគួរតែនិយាយជាមួយគ្នាមួយម៉ាត់ទៅ"។
គួរបញ្ជាក់ ផងដែរថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ នាយក្រិនបានដឹកដៃភរិយា ចូលរោងមង្គលការយ៉ាងឱឡារិក នៅខេត្តព្រះសីហនុ ហើយបន្ទាប់មកបានធ្វើពិធីកាត់ចំណងដៃ នៅភោជនីយដ្ឋានមួយ នាត្រើយខាងកើតស្ពានជ្រោយចង្វារ។ ក្រោយពីរៀបអាពាហ៍ពិពាហ៍ និងរស់នៅជាមួយគ្នាបានជាងពីរឆ្នាំ ពួកគេក៏បានលែងលះគ្នា ដោយបន្សល់ទុកនូវចំណងដៃកូនប្រុសម្នាក់ ឈ្មោះ សុជន ចាន់វិរៈ៕