Saturday, August 4, 2012

ហុង​ដា​ធុនសេ​125ពន្លះ​គ្នា​​ ស្លាប់​​​2​នាក់​​ របួស​​ធ្ងន់​2​នាក់

រាជធានីភ្នំពេញ ៖ ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ​​ស៊េរី​​​២០០៧ ​មួយ​គ្រឿង ​​​​ជិះដោយ​​បុរស​​​២នាក់​​បាន​បើក​​បញ្ច្រា​ស​ផ្លូវ​យ៉ាងលឿន​​ក៏​ជ្រុល​ ចង្កូត​ទៅ​បុក​​ម៉ូតូ​ឌ្រីម​សេ​​​១២៥ ពណ៌​ខ្មៅ ​ស៊េរី​​២០០៨ ​​មួយគ្រឿងទៀត​ ​​ជិះ​ដោយ​បុរស​​​២​នាក់ ​​ចំពី​មុខ​ពេញ​ទំហឹង​​​បណ្តាល​ឱ្យ​​​ខាង​​​ឌ្រីម​២០០៨ ​​ស្លាប់​​ទាំង​ពី​​រ​នាក់ ​​ពេល​បញ្ជូន​​ទៅ​ដល់​មន្ទីរពេទ្យ​​​ព្រះ​កុសុមៈ ។ ​ឯ​​បុរស​​​២​នាក់​​ទៀត​​ខាង​ម៉ូតូ​ឌ្រីម​​​​​២០០៧ ​រង​​របួស​​​ធ្ងន់​ត្រូវ​​​រ​ថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​​​​​នៅ​ គ្លីនិក​​ឯក​ជន​មួយ ។ 
​​ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាលពីវេលា​ម៉ោង​​​១​​២​យប់​​​ថ្ងៃទី​​២ សីហា​ ​តាម​បណ្តោយ​​ម​ហាវិថី​​សហព័ន្ធ​រុស្ស៊ី​ ​សង្កាត់​​​ទឹកថ្លា ​​ខណ្ឌ​សែន​សុខ​​​​ ចំណុច​​​មុខ​​​ក្រុម​​​ហ៊ុន​​​​តូយ៉ូតា​ ។​​ ជន​រងគ្រោះ​​​ជា​អ្នក​​បើក​ម៉ូតូ​​ឈ្មោះ ​​ជឿន ​សារិត ​អាយុ​២៣​ឆ្នាំ ​​ជា​និស្សិត​ ស្នាក់​នៅ​ភូមិ​​​ត្រពាំង​ឈូក​​ សង្កាត់​ទឹក​ថ្លា ​​ខណ្ឌ​សែន​សុខ ​​​(ស្លាប់) ​និង​ម្នាក់ទៀត​​​ជិះ​ពីក្រោយ​​ឈ្មោះ ​ជួន ​គួន ​អាយុ​២២​ឆ្នាំ​ ​ស្នាក់​នៅ​​សង្កាត់​​ទឹក​​​​​​ថ្លា ​​​ខណ្ឌ​សែន​សុខ ​(ស្លាប់)​ ​។ ​ចំណែក​​អ្នក​រង​របួស​​​​​​ឈ្មោះ ​​រ៉េន បញ្ញា ​អាយុ​​២២​ឆ្នាំ ​ជា​សិស្ស​​ ស្នាក់នៅ​សង្កាត់​​ទឹកថ្លា ​​ខណ្ឌ​សែន​សុខ ​និង​​អ្នក​ជិះ​ពី​ក្រោយ​​​ឈ្មោះ ​ស៊ុន ​ផា​វិត ​អាយុ​២៤​ឆ្នាំ ​​ស្នាក់​នៅ​​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។ ​
​លោក ​ហឿង ​វឿន ​នាយ​​រងផ្នែក​​​សណ្តាប់​ធ្នាប់​​​​ចរាចរណ៍ជើង​គោក ​​ខណ្ឌ​សែន​សុខ​ ​បាន​​​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើត​ហេតុ​​ ម៉ូតូ​ឌ្រីម​​ស៊េរី​​​២០០៧ ​ជិះ​​ដោយ​បុរស​​២នាក់​ ​បាន​បើក​​យ៉ាង​លឿន​​ ក្នុង​ចំណែក​​​ផ្លូវ​បញ្ច្រាស​​​ ពី​កើត​ទៅ​លិច ​​តាម​បណ្តោយ​​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​​ក៏​បាន​បើក​បោះ​​ពួយ​​ទៅបុក​​ម៉ូតូ​ឌ្រីម​​ស៊េរី​​២០០៨ ​​មួយគ្រឿង​ទៀត​ ជិះ​ដោយ​បុរស​​២នាក់ ​ចំពីមុខ​​​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​បុរស​២នាក់​​ខាងម៉ូតូ​​ឌ្រីម​​ស៊េរី​ ២០០៨  ​​ផ្លោង​ទៅ​​បោក​ក្បាល​​​​​នឹង​ថ្នល់​​ហូរ​ឈាម​​​កក្លាក់​​​​ ​ត្រូវ​រថយន្ត​​សាមុយ​ដឹក​យក​ទៅ​​សង្គ្រោះ​​ ​តែ​បាន​ស្លាប់​​ទាំង​ពីរនាក់​​​ពេល​បញ្ជូន​​ទៅ​ដល់​មន្ទីរពេទ្យ​ ​ព្រះ​កុសុមៈ​​​ ឯ​ភាគី​​ខាង​ម៉ូតូ​ឌ្រីម​សេ​​១២៥ ​ស៊េរី​​២០០៧ ​​ទាំងពីរ​នាក់​​​ ត្រូវ​រថយន្ត​សាមុយ​​​​ដឹក​យក​ទៅ​សង្គ្រោះ​​​​នៅគ្លីនិក​​ឯក​ជន​​មួយ ។​
​ក្រោយ​ពេល​កើត​ហេតុ​ ​ប៉ូលិស​​ចរាចរ​​បាន​ចុះ​​​​វាស់​វែង​​និង​​យក​ម៉ូតូ​​​ទាំង​ពីរគ្រឿង​​​ទៅ​ រក្សា​ទុក​នៅ​​អធិការ​ដ្ឋាន​​ខណ្ឌ​​សែន​សុខ​ រង់​ចាំ​​ដោះ​ស្រាយ​ ​តាម​ផ្លូវ​ច្បា​ប់ ៕

Comments system

Disqus Shortname