សម្តេចហ៊ុន សែននិងនាយករដ្ឋមន្ត្រីវៀតណាមក្នុងពិធីសម្ភោធព្រំដែនគោកកាលពីពេលកន្លងទៅ។រូបថត ហេង ជីវ័ន
លិខិតប្រកាសនោះបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លើកលែងតែកងកម្លាំងដែលជាប់បំពេញកិច្ចប្រតិបត្តិការការពារទឹកដី សន្តិភាព និងសណ្តាប់ធ្នាប់សង្គមនោះ ក៏ត្រូវបានអនុញ្ញាតឲ្យតាមដានព្រឹត្តិការណ៍នេះដូចគ្នាដែរ។
ចំពោះ យុវជនស្ម័គ្រចិត្ត ដែលកំពុងបំពេញការងារតាមខេត្តនានានោះ ក្រុមការងារត្រូវសំរួលឲ្យទៅប្រមូលផ្តុំនៅទីកន្លែងដែលអាចធ្វើ ការតាមដាននេះបាន។ រីឯស្ថាប័នណា និងទីកន្លែងណាដែលមានលទ្ធភាពនោះ ត្រូវថតចំលងការបកស្រាយនេះទុកជាឯកសារ ទៅថ្ងៃក្រោយ។