លោក ហោ ណាំហុងដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស។ |
លោករចឹម ទន់ អតីតអ្នកនាំសាររបស់ប៉ុល ពត និងអៀង សារី
និងជាអតីតប្រធានមន្ទីរពិធីការរបស់ក្រសួងការបរទេសខ្មែរក្រហមមាន
ប្រសាសន៍ក្នុងការផ្តល់សក្ខីកម្មចំពោះមុខអង្គជំនុំជម្រះសាលាដំបូង
នៃសាលាក្ដីខ្មែរក្រហមថា
គុកនេះត្រូវបានផ្ទេរមកកាន់ក្រសួងការបរទេសនៅចុងឆ្នាំ ១៩៧៨
ហើយដាក់ក្រោមមន្ទីរប ១ របស់លោក។
«គ្រប់គ្រងពេលនោះ គឺថាបងបញ្ញាជន (គឺ) បងសេង អុន ហើយបន្ទាប់មកទៀតបងហោ ណាំហុង នៅទីនោះដែរ»។
កាលពីប៉ុន្មានឆ្នាំមុនមេដឹកនាំគណបក្សប្រឆាំងលោកសម រង្ស៊ី បានចោទ
រដ្ឋមន្ដ្រី
និងជាឧបនាយករដ្ឋមន្ដ្រីក្នុងរដ្ឋាភិបាលបច្ចុប្បន្នក្នុងក្រសួង
សេដ្ឋកិច្ចរួមទាំងក្រសួងការបរទេសផងដែរថា
ជាអតីតមេដឹកនាំខ្មែរក្រហម និងជាអតីតប្រធានគុកបឹងត្របែក។
ការចោទនេះបានធ្វើឲ្យលោក ហោ ណាំហុង ប្តឹងប្រឆាំងលោកសម រង្ស៊ី។
បឹងត្របែកគឺជាជំរុំកែប្រែឬជំរុំសម្រាប់អប់រំក្នុងសម័យ
ខ្មែរក្រហម។ ជំរុំនេះត្រូវបានប្រើសម្រាប់ឃុំឃាំងនិស្សិត
និងមន្រ្តីរាជការខ្មែរមកពីបរទេសជាច្រើនរយនាក់។
អ្នកជាប់ឃុំឃាំងនៅទីនេះមួយចំនួនត្រូវគេដឹងថា
ត្រូវបានសម្លាប់ចោលដោយពួកខ្មែរក្រហម។
អតីតសហចៅក្រមស៊ើបអង្កេតលោក ម៉ាកសែល ឡឺម៉ុង បានកោះហៅលោកហោ
ណាំហុងនិងមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចំនួនប្រាំនាក់
ផ្សេងទៀតឲ្យចូលផ្តល់សក្ខីកម្មនៅសាលាក្ដីខ្មែរក្រហមក៏ប៉ុន្តែ
មន្ដ្រីទាំងនោះមិនបានឆ្លើយតបនោះទេ។
លោក រចឹម ទន់ បានឲ្យដឹងផងដែរថា អៀង សារី
អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហមបានអំពាវនិងប្រមូលបញ្ញវន្តខ្មែរ
ទាំងពីក្រៅនិងក្នុងប្រទេសឲ្យចូលមកធ្វើការជាមួយពួកខ្មែរក្រហម
រួចបន្ទាប់មកពួកគេភាគច្រើនត្រូវប្រមូលយកមកដាក់ក្នុងគុក
បឹងត្របែក។
នៅក្នុងសវនាការនៅថ្ងៃនេះដែរលោករចឹម ទន់
ដើមកំណើតជាជនជាតិចារ៉ាយបានអះអាងថា អៀង សារី
គឺជាអ្នកបញ្ជាឲ្យចាប់បុគ្គលិកក្នុងក្រសួងការបរទេសតាមការស្នើរបស់
មន្ទីរ៨៧០បន្ទាប់ពីមានចម្លើយសារភាពរបស់អ្នកទោសនៅគុកទួលស្លែង
ឆ្លើយដាក់។
«បើថា ត្រូវចាប់ខ្លួនមនុស្សណាម្នាក់គឺមន្ទីរ៨៧០ គេមកយក។
ខ្លះក៏ពាក់ព័ន្ធនឹងសេអ៊ីអា ខ្លះពាក់ព័ន្ធនឹងកាហ្ស៊េបេ
ខ្លះក៏ពាក់ព័ន្ធនឹងអាខ្មាំងយួនឈ្លានពាន។
បើចាប់ទៅហើយមិនឃើញត្រឡប់ក្រោយវិញទេ»។
សាលាក្ដីខ្មែរក្រហមកំពុងដំណើរការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់
ខ្មែរក្រហមបីនាក់គឺអៀង សារី ខៀវ សំផង និងនួន ជា ក្នុងសំណុំរឿង
០០២
ទាក់ទងទៅនឹងការចោទប្រកាន់ចំពោះការបង្កឲ្យប្រជាពលរដ្ឋខ្មែរស្លាប់
យ៉ាងតិច១,៧
លាននាក់ក្នុងអំឡុងពេលនៃការគ្រប់គ្រងអំណាចរបស់ពួកគេពីឆ្នាំ
១៩៧៥ដល់ឆ្នាំ ១៩៧៩។
ឆ្លើយទៅនឹងសំណួររបស់មេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីលោក
រចឹម ទន់ លើកឡើងថា ប៉ុល ពត នួន ជា និងខៀវ សំផន
តែងតែជួបប្រជុំគ្នាជាញឹកញាប់នៅឆ្នាំ១៩៧១៕